081 400 998 | 017 601 666

ទឹកជ្រោះព្រះនិមិត្តនៅតែមានប្រជាប្រិយភាពខ្លាំង សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត

រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្តនេះ មានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ប្រជាពលរដ្ឋ ឬ ភ្ញៀវទេសចរទាំងឡាយ ដែលបានទៅដល់ទឹកដីខេត្តស្ទឹងត្រែងហើយនោះគឺភាគច្រើនពួកគេតែងតែនាំគ្នាទៅទស្សនាកម្សាន្ត និង គយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តនោះ មិនដែលអាក់ខានឡើយ ។ ទឹកជ្រោះព្រះនិមិត្តនេះ ស្ថិតនៅតាមដងទន្លេមេគង្គ ភាគខាងលើនៃប្រទេសកម្ពុជា  ជាប់ព្រំដែនជាមួយប្រទេសឡាវ ។

ទឹកជ្រោះព្រះនិមិត្ត មានទីតាំងស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ហើយជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ។ បើលោកអ្នកធ្វើដំណើរចេញពីទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ទឹកជ្រោះព្រះនិមិត្តនេះគឺមានចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រប៉ុណ្ណោះ។ តែប្រសិនបើលោក អ្នកធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញនោះគឺមានចម្ងាយផ្លូវរហូតដល់ទៅ ១០០គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋានទឹកជ្រោះនេះ ។

ទឹកជ្រោះព្រះនិមិត្ត ឬ ហៅម្យ៉ាងទៀតថា ទឹកជ្រោះសុភមិត្តនោះ ជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាម ថ្មដា ដែលមានកម្ពស់រហូតដល់ទៅ ២៦ ម៉ែត្រ។ នៅរដូវវស្សាពេលកម្រិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកម្លាំងខ្លាំងបំផុត ដោយបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទ មើលទៅពិតជាមានភាពទាក់ទាញខ្លាំង ។

បើនៅរដូវប្រាំងវិញ ល្បឿនទឹកហូរធ្លាក់មានការថមថយមកនៅត្រឹមចន្លោះផ្ទាំងថ្មរដិបរដុបនោះ ដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និង ស្រួចតាមធម្មជាតិ ធ្វើឱ្យផ្ទៃលំហនៃទីតាំងទឹកធ្លាក់នោះ បានក្លាយជាទីវាលថ្មចម្រុះពណ៌គួរជាទីគយគន់ ។ ភ្ញៀវទេសចរទាំងឡាយ កាលណាបើបានទៅដល់រមណីយដ្ឋានទឹកធ្លាក់នេះហើយ ប្រាកដជាមានអារម្មណ៍ស្រស់ស្រាយជាពុំខាន ៕

ប្រភព៖ https://www.popular.com.kh/tours/97677.html/

Latest New

របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប វគ្គ១ [មានវីដេអូ]

អាថិកំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» នៅប៉ៃលិន កំពុងធ្វើឱ្យអ្នកទេសចរ សំលៀងចិត្តចង់ទៅដល់ទីកន្លែង !

ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​

Pictures Expose Reality Of Zoos Which They Always Hide From Us