081 400 998 | 017 601 666

ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​

​រូបថត​មួយ​សន្លឹក​របស់លោក Mathieu Shamavu កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​អ៊ី​ន​ធ័​រ​ណិ​ត​។ កាលពី​ថ្ងៃទី​១៨ ខែមេសា ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​អង់គ្លេស បាន​បង្ហោះ​រូប​ឧទ្យាន​នុ​រក្ស​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​រូបនេះ ដែល​បាន​ថត​សែ​ល​ហ្វែ​ជាមួយ Gorilla (​អំបូរ​ស្វា​នៅ​តំបន់​អាហ្វ្រិក​) ពីរ​ក្បាល សម្រាប់​យុទ្ធនាការ​ប្រឆាំងនឹង​ការ​បរបាញ់​សត្វព្រៃ​។ រូបនេះ ត្រូវបាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម និង​ចុះផ្សាយ​នៅ​សារព័ត៌មាន​ធំៗ​លើ​ពិភពលោក​។ 

នៅ​បរិវេណ​ឧទ្យាន Virunga នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ លោក Mathieu Shamavu បាន​ថត​សែ​ល​ហ្វី​ជាមួយ​សត្វ​ស្វា Gorilla ជាទី​ស្រឡាញ់​របស់ខ្លួន​ចំនួន​ពីរ​ក្បាល គឺ Nkakazi និង Ndeze​។
​យោងតាម​ការផ្សាយ​រប​ស់ The Guardian សត្វ​ស្វា Gorilla ទាំងពីរ​ក្បាល ជា​សត្វ​ដែល​កំព្រា បន្ទាប់ពី​មេបា​របស់​ពួកវា ត្រូវបាន​ព្រានព្រៃ​បាញ់​សម្លាញ់​។ Nkakazi និង Ndeze ត្រូវបាន​សង្គ្រោះ និង​ថែទាំ​នៅ​មណ្ឌល Senkwekwe នៃ​ឧទ្យាន​ជាតិ Virunga​។​
​លោក Shamavu បាន​បញ្ជាក់ថា លោក​សង្កេតឃើញថា សត្វ​ទាំងពីរ​នៅ​ពី​ក្រោយខ្នង​ខ្លួន ទើប​លោក​ដក​ទូរ​សព្ទ​ពី​ហោប៉ៅ ហើយ​ថត​សែ​ល​ហ្វី​តែម្តង​។ អ្វីដែល​គួរ​ឲ្យ​រីករាយ​នោះ គឺ​សត្វ​ទាំងពីរ​សម្លឹង​ទៅ​មើល​ទូរ​សព្ទ​យ៉ាង​យកចិត្តទុកដាក់​។​
​លោក Innocent Mburamumwe អនុប្រធាន​ឧទ្យាន​ជាតិ Virunga បាន​អះអាង​ប្រាប់ BBC ថា សត្វ​ស្វា​ទាំងពីរ​ក្បាល​នោះ បានចាត់ទុក​មនុស្ស​ដែល​បម្រើការ​នៅ​ឧទ្យាន ដូចជា​ឪពុកម្តាយ​របស់​ពួកវា ហើយ​ពួកវា​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ខ្លាំងណាស់​។​

​ក្រោយមក​លោក Shamavu បាន​បង្ហោះ​រូបថត​នោះ​នៅលើ​បណ្តាញ​សង្គម Twitter ហើយ​គណនី​ផ្សេងទៀត​បាន​យកទៅ​បង្ហោះ​បន្ត ជាមួយនឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ​។​

Virunga គឺជា​ឧទ្យាន​ជាតិ​ដ៏​ចំណាស់​ជាងគេ​នៅ​អាហ្វ្រិក ដែល​ចិញ្ចឹម​បីបាច់​ស្វា​ភ្នំ Gorillas ប្រមាណ​១០០​ក្បាល​។ Nkakazi និង Ndeze ស្ថិតក្នុង​ចំណោម Gorillas ជាច្រើន​ក្បាល​ដែល​កំព្រា​មេបា ដោយសារ​ព្រានព្រៃ​សម្លាប់​។​
​លោក Shamavu និង​ថ្នាក់ដឹកនាំ​ឧទ្យាន រំពឹងថា មនុស្ស​នឹង​កាន់តែ​យល់​ពី​តម្លៃ​របស់​សត្វ តាមរយៈ​រូប​សែ​ល​ហ្វី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ ពីព្រោះ​សត្វ​ទាំងអស់​តែងតែ​រីករាយ​ជាមួយ​មនុស្ស ប្រសិនបើ​យើង​យកចិត្ត​ទុក​លើ​ពួកវា​៕

 

 

 

 

ប្រភព៖ https://thmeythmey.com/?page=detail&id=77526

ព្រឹត្តិការណ៏ចុងក្រោយ

របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប វគ្គ១ [មានវីដេអូ]

អាថិកំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» នៅប៉ៃលិន កំពុងធ្វើឱ្យអ្នកទេសចរ សំលៀងចិត្តចង់ទៅដល់ទីកន្លែង !

រូបភាពចំនួន ០៩ ដែលសួនសត្វលាក់បាំងមិនឱ្យអ្នកឃើញ

ទឹកជ្រោះព្រះនិមិត្តនៅតែមានប្រជាប្រិយភាពខ្លាំង សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត