081 400 998 | 017 601 666

 

ប្រវត្តនៃឧទ្យាន

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និង​ទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤​ ដែលមានទំហំផ្ទៃដី ១១,៤៣៥ គីឡូម៉ែត្រក្រឡាដែលមានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង​ឆែបពីរ​ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះត្រូវបានគ្រប់គ្រងផ្ទាល់ដោយរាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្រី្ត  ដែលមានអគ្គនាយកដ្ឋានឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាសេនាធិការដឹកនាំ គ្រប់គ្រង និង​អនុវត្តគម្រោងអភិរក្ស និង​អភិវឌ្ឍន៍នានា ដើម្បីឱ្យមាននិរន្តរភាពក្នុងកិច្ចការពារ និងអភិវឌ្ឍន៍។

សក្តានុពលឧទ្យាន

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើត និង​ទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤​ ដែលមានទំហំផ្ទៃដី ១១,៤៣៥ គីឡូម៉ែត្រក្រឡាដែលមានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង​ឆែបពីរ​ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះត្រូវបានគ្រប់គ្រងផ្ទាល់ដោយរាជបណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈរដ្ឋមន្រី្ត  ដែលមានអគ្គនាយកដ្ឋានឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាសេនាធិការដឹកនាំ គ្រប់គ្រង និង​អនុវត្តគម្រោងអភិរក្ស និង​អភិវឌ្ឍន៍នានា ដើម្បីឱ្យមាននិរន្តរភាពក្នុងកិច្ចការពារ និងអភិវឌ្ឍន៍។

ទស្សនៈវិស័យ

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានចក្ខុវិស័យក្នុងការអភិរក្ស និង​អភិវឌ្ឍន៍ធនធានវប្បធម៌ដែលមានតម្លៃផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ និង​ជាតិពន្ធុសាសន៍ ព្រមទាំងធនធានធម្មជាតិសំខាន់ៗប្រកបដោយនិរន្តរភាព។

បេសសកម្ម

  • សម្រេចអោយបាននូវការការពារ អភិរក្ស និង​ថែរក្សាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ដែលមានតម្លៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ និង​ជាតិពន្ធុសាសន៍អោយបានគង់វង្ស។
  • សម្រេចអោយបាននូវការការពារ អភិរក្ស និង​អភិវឌ្ឍន៍ធនធានធម្មជាតិដែលមានក្នុងបរិវេណឧទ្យានរួមមាន ព្រៃឈើ និង​សត្វព្រៃ អោយមាននិរន្តរភាព។
  • ចូលរួមចំណែកក្នុងគោលនយោបាយជាតិ និង​សាកលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងតំបន់។
  • ចូលរួមចំណែកក្នុងគោលនយោបាយជាតិ និង​សាកលលើការការពារ និងថែរក្សា

បរិស្ថាន ព្រមទាំងការចូលរួមនូវសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

គុណតម្លៃ

អភិរក្ស អភិវឌ្ឍន៍ និងនិរន្តរភាព។

. ការគ្រប់គ្រង និងអភិរក្ស

  • ផ្នែកវប្បធម៌ បុរាណវិទ្យា ប្រវត្តិសាស្ត្រ និងជាតិពន្ធុសាសន៍

  • ផ្នែកធនធានធម្មជាតិរួមមានដី ព្រៃឈើ និងសត្វព្រៃ

. ការគ្រប់គ្រង និងអភិវឌ្ឍន៍សេដ្ឋកិច្ច

  • ផ្នែកកសិកម្ម (Smart agriculture)

  • ផ្នែកការចិញ្ជឹមសត្វ

  • ផ្នែកអភិវឌ្ឍន៍សហគមន៍

. ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍

  • ផ្នែកទេសចរណ៍សង្គម និងវប្បធម៍

  • ផ្នែកទេសចរណ៍ធម្មជាតិ

  • ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ និងដំណើរកំសាន្តក្នុងឧទ្យាន

. ការសិក្សាអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយ

  • ការផ្តួចផ្តើមធ្វើការស្រាវជ្រាវនានាក្នុងវិស័យសំខាន់ៗ

  • ការចែកចាយលទ្ធផលសិក្សា និងផ្សព្វផ្សាយ

-  Establishing the ancient iron forge museum -  Land use planning and zoning -  Supporting biodiversity management -  Climate change adaptation and mitigation
-  Agricultural development (Smart agriculture) -  Animal husbandry -  Livelihood improvement and community development -  Agricultural climate resilience
-  Social and cultural tourist site -  Eco-tourist site and development -  Recreational activities and tourism events
-  Archaeological, forest and wildlife research -  Exposure visit -  Documentation, research and monitoring -  Publication and information sharing
 

រចនាសម្ព័ន្ធគ្រប់គ្រង

H.E Sot Samnang Director of Techo Sen Russey Treb Park

Mr.Chea Sambath Vice-Director of the park in change of land dispute

Mr.Soun Sophea Vice-director of the park in charge plantation and agriculture

Chhim Sokhandara Vice-driector of park in change of cultrual heritage, preservation, and Development

Mr.Toch Sothiary Ib charge of Master Plan and development

Dr.Chan Somanta Ib charge of Environment

Mr.Srey Seyha In charge of communication and administration