081 400 998 | 017 601 666

ការស្នាក់នៅ

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរៀបចំទីស្នាក់ការ អគារស្នាក់នៅសម្រាប់បុគ្គលិក

និងអគារស្នាក់សម្រាប់ភ្ញៀវទៅទស្សនា។ 

 

បន្ទប់ស្នាក់នៅ
ជាជំហ៊ាននៃការរៀបចំដំបូង ឧទ្យានមានបន្ទប់ស្នាក់នៅចំនួន ១២បន្ទប់ ដែលបន្ទប់នីមួយៗអាចសម្រាកបាន៥-៦នាក់គេផ្ទាល់ឥដ្ឋដោប្រើកន្ទេស និងមុង។ យើងមានបន្ទប់ទឹកប្រើរួមស្អាតសមរម្យចំនួន ១២បន្ទប់។

 

ការបោះតង់

អ្នកដែលទៅទស្សនាអាចបោះតង់នៅឧទ្យានបានអាស្រ័យលើអាកាលធាតុ និងរដូវកាល ។

ជាទូទៅ រដូវកាលដែលបោះតង់បានល្អគឺចាប់ពីខែវិច្ឆិកា ដល់ខែឧសភា ដែលអាកាសធាតុអំណោយផល មិនមានភ្ញៀងធ្លាក់។ ឧទ្យានផ្តល់តង់ និងកម្រាលសម្រាប់បោះតង់ជូន។

 

ម្ហូបអាហារ

ឧទ្យានមិនទាន់មានរៀបចំបម្រើអាហារជូនភ្ញៀវទៅទស្សនានៅឡើយទេ ដូច្នេះអ្នកទស្សនាអាចរៀបចំម្ហូបនិងភេជ្ជៈដោយខ្លួនឯង ដោយអាចចំអិន ដុត អាំងសាច់ និងជប់លៀងរួមគ្នានៅឧទ្យានបានដោយរីករាយ។ សម្រាប់ម្ហូបអាហារនៅឯរួមស្រុក មានតម្លៃសមរម្យ ដែលអាចទិញត្រី ឬសាច់ មកអាំងឬចំអិនពីផ្សារឆែបដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីឧទ្យាន។ ជាពិសេសនៅរដូវភ្ញៀវ លោកអ្នកអាចភ្លក់រស់ជាតិត្រីស្រស់ៗដែលអ្នកភូមិបង់សំណាញ់ឬស្ទូចបាននៅតាមផ្លូវចូលឧទ្យាន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ការញ៉ាំអាហារខ្ចប់ស្លឹកក្នុងព្រៃ ពិតធ្វើឱ្យដំណើរកំសាន្យកាន់តែរីរាយមួយកម្រិតទៀត។

 

ឧទ្យានសូមស្វាគមន៍ដោយក្តីរីករាយចំពោះការទៅទស្សនាស្វែងយល់ពីសម្រស់ធម្មជាតិ ព្រៃឈើ មរតកវប្បធម៌ និងបទពិសោធន៍នៃការចូលព្រៃជាមួយក្រុមការងារឧទ្យាន។

ទំនាក់ទំនង៖  0977 123 744 / 081 400 998 / 012 82 64 32

Email: seyhasre1@gmail.com