081 400 998 | 017 601 666

សត្វ​ស្លាប​ ៨ ​ប្រភេទ​ជិត​ផុត​ពូជ​លើ​ផែន​ដី​ តែមាននៅ​កម្ពុជា

 

មានសត្វ​ស្លាបចំនួន​ ៨ ​ប្រភេទ​ ត្រូវ​បាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ ( WCS) ​ស្រាវ​ជ្រាវ​ និង​ សិក្សា​រក​ឃើញ​ថា ជា​ប្រភេទ​សត្វ​ស្លាប​កម្រ​បំផុតនៅ​លើ​ផែន​ដី ​ថែម​ទាំង​ជិត​ផុត​ពូជទៅហើយ ប៉ុន្តែពួកវាកំពុង​តែសម្ងំ​លាក់ខ្លួនរស់​នៅក្នុងទឹកដីប្រទេស​កម្ពុជា​ ។

​ប្រភេទ​សត្វ​ស្លាប ​ដែល​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​រក​ឃើញ​ទាំង ៨ ប្រភេទ នៅ​កម្ពុជានោះរួមមាន​ ៖

ទី១ សត្វ​ទា​ព្រៃ​ស្លាប​ស ៖ សំបុក​ទាព្រៃ​ស្លាប​ស​នេះ ស្ថិតនៅ​ក្នុង​ប្រហោង​ដើម​គគីរ ដែល​មាន​កម្ពស់​ប្រមាណជា ១២ ​ម៉ែត្រ​ពី​ដី និង​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្មទេព ក្បែរ​ភូមិ​សំបូរ ឃុំ​ស្រយ៉ោង ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ទា​ព្រៃ​ស្លាប​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ពីព្រោះ​ចំនួន​របស់​ពួកវា​នៅ​បន្តធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ការ​រំខាន​នៅ​តាម​ដងព្រែក និង ​ការ​បរបាញ់​ជាដើម។ ទា​ព្រៃ​ស្លាប​ស មាន​ចំនួន​ចន្លោះ ២៥០ ដល់ ១០០០​ ក្បាល ​នៅ​លើ​សាកលលោក និង​ មាន​វត្តមាន​តិចតួច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទី២ សត្វ​ត្រដក់​តូច ៖ ត្រដក់​តូច​នេះ មាន​កម្ពស់​រហូត​ដល់ ១៣០ ​សង់ទីម៉ែត្រ ហើយស្លាប​ទាំង សងខាង​របស់​វា​មាន​ប្រវែង ជាង ​២ ​ម៉ែត្រ ។ ទោះ​បីជា​ចំនួន​របស់​ត្រដក់​តូច​ នៅលើ​ពិភពលោក​ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា មាន​ជាង១ម៉ឺន​ក្បាល ប៉ុន្តែ​ចំនួន​នេះ កំពុងតែ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​តំបន់​អាស៊ី។ ដូច្នេះ​ហើយ វាត្រូវបាន​គេចាត់​ទុក​ថា ជា​ប្រភេទ​ងាយ​រងគ្រោះ ​ជា​សា​កលនៅលើ​បញ្ជី​ក្រហម​របស់អង្គការ IUCN ។

ទី៣ កូន​សត្វ​ក្ងោកទេព៖ សត្វខ្សឹប ឬ ក្ងោកទេព ជាប្រភេទ​សត្វ​រង​គ្រោះ​ជិតផុត​ពូជ​បំផុត​​ក្នុង​លោក ខណៈ​ចំនួន​របស់​វា​នៅ​ទូទាំង​ពិភពលោក មាន​​មិន​ដល់ ៨០០ ក្បាលនោះទេ។ កម្ពុជា គឺជា​ប្រទេស​ដ៏សំខាន់​​បំផុត​មួយ ដើម្បី​អភិរក្ស​សត្វខ្សឹប​នេះកុំ​ឱ្យបាត់បង់ ​ពោល​គឺ​ចំនួន​សត្វខ្សឹប​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១២ មាន​ប្រមាណជា ៤៣២ក្បាល ច្រើន​ជាង​ប្រទេស​នានា។

ក្នុង​នោះ​ ទីជម្រក​វាលស្មៅ​នៃ​តំបន់​ទំនាប​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ ​ជា​កន្លែង​ដែល​​មាន​សត្វ​ខ្សឹប​រស់​នៅ​ច្រើន​ជាងគេ​បង្អស់​ នៅលើ​សាកល​លោក និង ​ជា​កន្លែង​ដ៏​សំខាន់​បំផុត សម្រាប់​ការរស់រាន​មាន​ជីវិត​របស់​ពួកវា។  ទី៤ សត្វត្រយ៉ងយក្ស, ទី៥ សត្វក្ងោក ,ទី៦ ត្រដក់ធំ ,ទី៧ សត្វត្មាត និង ទី៨ ត្រយ៉ងចង្កំកស ។ នេះ​បើយោង​តាម​របាយការណ៍​អង្គការ WCS ៕

ប្រភព https://www.popular.com.kh/social/93163.html/?fbclid=IwAR1DkmYLfrYk0_aca3DVisWdj6S-hl5V_u-P1RDXL1qz7b9fcF5MwV_pK7s

 

Latest New

របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប វគ្គ១ [មានវីដេអូ]

អាថិកំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» នៅប៉ៃលិន កំពុងធ្វើឱ្យអ្នកទេសចរ សំលៀងចិត្តចង់ទៅដល់ទីកន្លែង !

ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​

Pictures Expose Reality Of Zoos Which They Always Hide From Us