081 400 998 | 017 601 666

របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប វគ្គ១ [មានវីដេអូ]

«របកគំហើញជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយក្រុមអ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា» វគ្គទី ១

កាលពីពេលថ្មីៗនេះ ឡស្លដែកនាសម័យបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវបានរកឃើញ និងលាតត្រដាងជាលក្ខណៈប្រវត្តិសាស្ត្រ ដោយក្រុមអ្នកស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹបតាមរយៈការធ្វើកំណាយបុរាណវិទ្យាដែលទើបតែបានបញ្ចប់ការងាររបស់ខ្លួនកាលពី ថ្ងៃទី២៥ នាខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។
ភស្តុតាងជាសំណល់្រវត្តិសាស្ត្រជាច្រើនត្រូវបានរកឃើញនៅក្នុងរណ្តៅកំណាយដែលនឹងត្រូវយកទៅវិភាគនៅរាជបណ្ឌិត្យសភាកម្ពុជាបន្ថែម និងខ្លះទៀតត្រូវបានទុកនៅនឹងរណ្ដៅកំណាយសម្រាប់ដាក់តាំងជាមួយវត្ថុគំហើញផ្សេងទៀត រួមទាំងវត្ថុផ្សេងៗនៅក្នុងរណ្ដៅផង។

សូមចូលរួមទស្សនាការចាក់ផ្សាយពី បទសម្ភាសន៍ និងសកម្មភាពនានារបស់ក្រុមអ្នកស្រាវជ្រាវដូចខាងក្រោម៖

រមណីយដ្ឋាន «ស្ទឹងត្រជាក់ចិត្ត» នៅប៉ៃលិន កំពុងធ្វើឱ្យអ្នកទេសចរ សំលៀងចិត្តចង់ទៅដល់ទីកន្លែង !

រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត ជារមណីយដ្ឋានធម្មជាតិមួយត្រូវបានគេរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលទៅដល់ខេត្តប៉ៃលិនឱ្យចូលទៅទស្សនា រមណីយដ្ឋាននោះជាកន្លែងបែបធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ បែបតំបន់ភ្នំ ដែលឋិតនៅ ភូមិក្នុងបហ៊ុយ ឃុំបយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ស្ថិតនៅទិសខាងជើងឆៀងខាងលិច ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីក្រុងប៉ៃលិន ។

បើចង់ទៅ​កម្សាន្តនៅរមណីយដ្ឋានស្ទឹងត្រជាក់ចិត្តនេះ លោកអ្នកត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៥៧​ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់ ​ភូមិបហ៊ុយ ឃុំបយ៉ាខា ក្រុងប៉ៃលិន ​ពេលនោះ​នឹង​បានឃើញ​រមណីយដ្ឋាន​មួយ​ ដែល​គេរៀបចំយ៉ាងស្អាតបង្ហាញនូវ​ភាពទាក់ទាញ ។ ក្រៅពីទឹកធ្លាក់ ដែលមានភាពស្រស់ស្អាត់ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត មានសួនច្បារផ្កាចំរុះពណ៌ រង់ចាំស្វាគមន៍ភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះ ។

រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត ជារមណីយដ្ឋានបែប​ធម្មជាតិ​ពិតៗ ព្រោះ​មាន​ដើម​រុក្ខ​ជាតិ​តូចធំ​ជាច្រើន អម​ដោយ​ព្រៃភ្នំ ពិសេស​វា​ស្ថិត​នៅក្នុង​តំបន់​ជួរ​ភ្នំ​ខៀវ​ មាន​ទឹកធ្លាក់​ជាច្រើន​ជាន់  មាន​ទេសភាព​ប្លែកៗ​គួរ​ឱ្យ​ចង់​ទស្សនា ព្រមទាំង​ផ្តិត​យក​រូប​ភាពល្អៗ ​មាន​ខ្យល់ជំនោរ​ត្រជាក់ធ្វើឱ្យអារម្មណ៍របស់លោកអ្នកមានភាព​ស្រស់ស្រាយ​ ៕

ប្រភព៖

https://www.popular.com.kh/tours/104946.html/

 

 

https://www.popular.com.kh/tours/104946.html/

ឆ្មាំ​ព្រៃ​ម្នាក់​ល្បីល្បាញ​ដោយ​រូប​សែ​ល​ហ្វី​ជាមួយ​ស្វា Gorilla កំព្រា​ពីរ​ក្បាល​

នៅ​បរិវេណ​ឧទ្យាន Virunga នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ លោក Mathieu Shamavu បាន​ថត​សែ​ល​ហ្វី​ជាមួយ​សត្វ​ស្វា Gorilla ជាទី​ស្រឡាញ់​របស់ខ្លួន​ចំនួន​ពីរ​ក្បាល គឺ Nkakazi និង Ndeze​។
​យោងតាម​ការផ្សាយ​រប​ស់ The Guardian សត្វ​ស្វា Gorilla ទាំងពីរ​ក្បាល ជា​សត្វ​ដែល​កំព្រា បន្ទាប់ពី​មេបា​របស់​ពួកវា ត្រូវបាន​ព្រានព្រៃ​បាញ់​សម្លាញ់​។ Nkakazi និង Ndeze ត្រូវបាន​សង្គ្រោះ និង​ថែទាំ​នៅ​មណ្ឌល Senkwekwe នៃ​ឧទ្យាន​ជាតិ Virunga​។​
​លោក Shamavu បាន​បញ្ជាក់ថា លោក​សង្កេតឃើញថា សត្វ​ទាំងពីរ​នៅ​ពី​ក្រោយខ្នង​ខ្លួន ទើប​លោក​ដក​ទូរ​សព្ទ​ពី​ហោប៉ៅ ហើយ​ថត​សែ​ល​ហ្វី​តែម្តង​។ អ្វីដែល​គួរ​ឲ្យ​រីករាយ​នោះ គឺ​សត្វ​ទាំងពីរ​សម្លឹង​ទៅ​មើល​ទូរ​សព្ទ​យ៉ាង​យកចិត្តទុកដាក់​។​
​លោក Innocent Mburamumwe អនុប្រធាន​ឧទ្យាន​ជាតិ Virunga បាន​អះអាង​ប្រាប់ BBC ថា សត្វ​ស្វា​ទាំងពីរ​ក្បាល​នោះ បានចាត់ទុក​មនុស្ស​ដែល​បម្រើការ​នៅ​ឧទ្យាន ដូចជា​ឪពុកម្តាយ​របស់​ពួកវា ហើយ​ពួកវា​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​មនុស្ស​ខ្លាំងណាស់​។​

​ក្រោយមក​លោក Shamavu បាន​បង្ហោះ​រូបថត​នោះ​នៅលើ​បណ្តាញ​សង្គម Twitter ហើយ​គណនី​ផ្សេងទៀត​បាន​យកទៅ​បង្ហោះ​បន្ត ជាមួយនឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​បរបាញ់​សត្វព្រៃ​។​

Virunga គឺជា​ឧទ្យាន​ជាតិ​ដ៏​ចំណាស់​ជាងគេ​នៅ​អាហ្វ្រិក ដែល​ចិញ្ចឹម​បីបាច់​ស្វា​ភ្នំ Gorillas ប្រមាណ​១០០​ក្បាល​។ Nkakazi និង Ndeze ស្ថិតក្នុង​ចំណោម Gorillas ជាច្រើន​ក្បាល​ដែល​កំព្រា​មេបា ដោយសារ​ព្រានព្រៃ​សម្លាប់​។​
​លោក Shamavu និង​ថ្នាក់ដឹកនាំ​ឧទ្យាន រំពឹងថា មនុស្ស​នឹង​កាន់តែ​យល់​ពី​តម្លៃ​របស់​សត្វ តាមរយៈ​រូប​សែ​ល​ហ្វី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ ពីព្រោះ​សត្វ​ទាំងអស់​តែងតែ​រីករាយ​ជាមួយ​មនុស្ស ប្រសិនបើ​យើង​យកចិត្ត​ទុក​លើ​ពួកវា​៕

Pictures Expose Reality Of Zoos Which They Always Hide From Us

A trip to the zoo may sound all fun and exciting, but this is not the case for the enc

aged animals. For the animals living in a zoo is torture though you may be thrilled to see all kind of creatures. These pictures will surely change the way you see zoo’s and hopefully, they’ll make you think twice before you support this cruelty.

Here are some pictures that might make me scare of:

1-

2-

3-

4-

5-

6-

7-

8-

9-

By: Park Media

សត្វ​ស្លាប​ ៨ ​ប្រភេទ​ជិត​ផុត​ពូជ​លើ​ផែន​ដី​ តែមាននៅ​កម្ពុជា

 

មានសត្វ​ស្លាបចំនួន​ ៨ ​ប្រភេទ​ ត្រូវ​បាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ ( WCS) ​ស្រាវ​ជ្រាវ​ និង​ សិក្សា​រក​ឃើញ​ថា ជា​ប្រភេទ​សត្វ​ស្លាប​កម្រ​បំផុតនៅ​លើ​ផែន​ដី ​ថែម​ទាំង​ជិត​ផុត​ពូជទៅហើយ ប៉ុន្តែពួកវាកំពុង​តែសម្ងំ​លាក់ខ្លួនរស់​នៅក្នុងទឹកដីប្រទេស​កម្ពុជា​ ។

​ប្រភេទ​សត្វ​ស្លាប ​ដែល​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​រក​ឃើញ​ទាំង ៨ ប្រភេទ នៅ​កម្ពុជានោះរួមមាន​ ៖

ទី១ សត្វ​ទា​ព្រៃ​ស្លាប​ស ៖ សំបុក​ទាព្រៃ​ស្លាប​ស​នេះ ស្ថិតនៅ​ក្នុង​ប្រហោង​ដើម​គគីរ ដែល​មាន​កម្ពស់​ប្រមាណជា ១២ ​ម៉ែត្រ​ពី​ដី និង​ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្មទេព ក្បែរ​ភូមិ​សំបូរ ឃុំ​ស្រយ៉ោង ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ទា​ព្រៃ​ស្លាប​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ពីព្រោះ​ចំនួន​របស់​ពួកវា​នៅ​បន្តធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ការ​រំខាន​នៅ​តាម​ដងព្រែក និង ​ការ​បរបាញ់​ជាដើម។ ទា​ព្រៃ​ស្លាប​ស មាន​ចំនួន​ចន្លោះ ២៥០ ដល់ ១០០០​ ក្បាល ​នៅ​លើ​សាកលលោក និង​ មាន​វត្តមាន​តិចតួច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទី២ សត្វ​ត្រដក់​តូច ៖ ត្រដក់​តូច​នេះ មាន​កម្ពស់​រហូត​ដល់ ១៣០ ​សង់ទីម៉ែត្រ ហើយស្លាប​ទាំង សងខាង​របស់​វា​មាន​ប្រវែង ជាង ​២ ​ម៉ែត្រ ។ ទោះ​បីជា​ចំនួន​របស់​ត្រដក់​តូច​ នៅលើ​ពិភពលោក​ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា មាន​ជាង១ម៉ឺន​ក្បាល ប៉ុន្តែ​ចំនួន​នេះ កំពុងតែ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​តំបន់​អាស៊ី។ ដូច្នេះ​ហើយ វាត្រូវបាន​គេចាត់​ទុក​ថា ជា​ប្រភេទ​ងាយ​រងគ្រោះ ​ជា​សា​កលនៅលើ​បញ្ជី​ក្រហម​របស់អង្គការ IUCN ។

ទី៣ កូន​សត្វ​ក្ងោកទេព៖ សត្វខ្សឹប ឬ ក្ងោកទេព ជាប្រភេទ​សត្វ​រង​គ្រោះ​ជិតផុត​ពូជ​បំផុត​​ក្នុង​លោក ខណៈ​ចំនួន​របស់​វា​នៅ​ទូទាំង​ពិភពលោក មាន​​មិន​ដល់ ៨០០ ក្បាលនោះទេ។ កម្ពុជា គឺជា​ប្រទេស​ដ៏សំខាន់​​បំផុត​មួយ ដើម្បី​អភិរក្ស​សត្វខ្សឹប​នេះកុំ​ឱ្យបាត់បង់ ​ពោល​គឺ​ចំនួន​សត្វខ្សឹប​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១២ មាន​ប្រមាណជា ៤៣២ក្បាល ច្រើន​ជាង​ប្រទេស​នានា។

ក្នុង​នោះ​ ទីជម្រក​វាលស្មៅ​នៃ​តំបន់​ទំនាប​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ ​ជា​កន្លែង​ដែល​​មាន​សត្វ​ខ្សឹប​រស់​នៅ​ច្រើន​ជាងគេ​បង្អស់​ នៅលើ​សាកល​លោក និង ​ជា​កន្លែង​ដ៏​សំខាន់​បំផុត សម្រាប់​ការរស់រាន​មាន​ជីវិត​របស់​ពួកវា។  ទី៤ សត្វត្រយ៉ងយក្ស, ទី៥ សត្វក្ងោក ,ទី៦ ត្រដក់ធំ ,ទី៧ សត្វត្មាត និង ទី៨ ត្រយ៉ងចង្កំកស ។ នេះ​បើយោង​តាម​របាយការណ៍​អង្គការ WCS ៕

ប្រភព https://www.popular.com.kh/social/93163.html/?fbclid=IwAR1DkmYLfrYk0_aca3DVisWdj6S-hl5V_u-P1RDXL1qz7b9fcF5MwV_pK7s

 

Elephants’ Tracks have been found near Techo Sen Russey Treb Park of Royal Academy of Cambodia

ប្រទះឃើញវត្តមានហ្វូងសត្វដំរីនៅក្បែរព្រំដែនឧទ្យានឫស្សីត្រឹប

ថ្មីៗនេះប្រជាពលរដ្ឋបានប្រទះឃើញដានជើង(គន្លង)សត្វដំរីនៅក្បែរព្រំដែនឧទ្យានរាជបណ្ឌិត្យបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
បើតាមអ្នកភូមិដែលចូលច្បោះជ័រ និងរកអនុផលព្រៃឈើនៅទីនោះ បានឱ្យដឹងថា គន្លងហ្វូងដំរីប្រមាណ៥ទៅ៦ក្បាល បានឆ្លងកាត់តំបន់ក្បែរព្រំប្រទល់ឧទ្យានដែលជាប់នឹងដែនអភិរក្សជម្រកសត្វព្រៃឆែប។
ដានជើងដំរីនីមួយៗមានទំហំមាណ ៤៥សង់ទីម៉ែត្រ(ជិតកន្លះមែត្រ) ស្នាមត្រដុសលើគល់ឈើ និងលាមក បានបន្សល់ទុក ដែលគេសន្និដ្ឋានថា ហ្វូងដំរីធ្វើដំណើរកាត់ទីនេះប្រមាណ ១០ថ្ងៃមុន។

គួបញ្ជាក់ដែរថា៖ តំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា មានសក្តានុពលជាច្រើនដូចជា ព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ ជីវចម្រុះ និងធនធានវប្បធម៌ ជាច្រើន។

អាចម៌ដំរីដែលអ្នកភូមិប្រទះឃើញនៅក្បែរគន្លងដំរី

ស្នាមត្រដុសគល់ឈើហ្វូងសត្វដំរី

ដានជើងហ្វូងដំរី

ដានជើងហ្វូងដំរី

ដានជើងហ្វូងដំរី

អាចម៌ដំរីដែលអ្នកភូមិប្រទះឃើញនៅក្បែរគន្លងដំរី

 

The first Cambodia-Korean bilateral research institutions meet for the first time

The first Cambodia-Korean bilateral research institutions meet for the first time

ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ និងចុះMOU នៅថ្ងៃស្អែក ដើម្បី លើកកម្ពស់ការស្រាវជ្រាវ ការពិសោធ និងការអនុវត្តទ្រឹស្តី ក្នុងទិសដៅអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា ហើយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នឹងក្លាយជាកន្លែងអនុវត្តទ្រឹស្តី និង ពិសោធដោយផ្ទាល់ លើវិស័យកសិកម្ម អប់រំ បរិស្ថាន ទេសចរណ៍ និងការចិញ្ចឹមសត្វ។

ថ្ងៃនេះក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណ​រដ្ឋកូរ៉េ និងរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការប្រជុំពិភាក្សាយ៉ាងលម្អិត លើកិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) គឺជាស្ថាប័នស្រាវជ្រាវធំជាងគេ ដែលមានស្ថាប័នស្រាវជ្រាវចំនួន ២៦ ដែលស្ថិតនៅការិយាល័យផ្ទាល់របស់ប្រធានាធិបតី។

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បាន ជីកនិងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖

១.ស្រះត្រឹប ១២០មx២១០មx៣ម,
២. ត្រពាំងត្បែងជ័យ(ស្រះត្បែង) ៣០មx៥០មx៣ម,
៣. ត្រពាំងមរកត (ស្រះក្ដួច) ៧០មx១០៥មx៣ម,
៤. ត្រពាំងសេះផ្អើល ២០០មx១៣០មx៣ម,
៥. ត្រពាំងជើងគ្រុះ ២២១មx១៦៩មx៣ម,
៦. ទំនប់បង្ហៀរ ៣០០មx៥០មx៣ម

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនទឹកនិងឧតុនិយម ព្រមទាំងក្រុមបច្ចេកទេស ដែលមកពីមន្ទីរធនធានទឹកព្រះវិហារ បាត់ដំបង កំពង់ធំ និងឧត្តមានជ័យ ដែលបានខ្នះខ្នែងក្នុងការជីកស្តារត្រពាំងនេះ ដើម្បីជាគុណប្រយោជន៍ក្នុងការប្រើប្រាស់ ទាំងសត្វ ធម្មជាតិ និងមនុស្ស។

គួររំលឹកផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីទំហំ ១១៤,៣៥ គីឡូម៉ែត្រក្រឡា ដែលកំពុងធ្វើការអភិរក្សព្រៃឈើ សត្វព្រៃ និងផលិតកម្មសត្វដើម្បីជួយដល់ជីវភាពសហគមន៍នៅជុំវិញនោះ។

  

អត្ថបទដោយ៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ការចុះប្រមូលទិន្នន័យអំពីព្រំបង្គោលនិងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន

​ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងថ្មីៗនេះ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យនិងកំណត់ទីតាំងបង្គោលព្រំសីមា រួមទាំងប្រព័ន្ធអូរឆ្លងកាត់ផ្លូវនៅជុំវិញនិងនៅក្នុងឧទ្យាន ចាប់ពីចំណុចច្រកចូលភាគខាងត្បូងទៅកាន់ចំណុច A-B-C-D-E-F-G-H-I-J-K- និង L។

 

ជាលទ្ធផល ក្នុងរយៈផ្លូវថ្មើរជើងប្រវែង ៦១.៧ គ.ម ក្រុមការងារឧទ្យានបានរកឃើញនិងកំណត់ទីតាំងបង្គោលចំនួន៥២បង្គោល និងទីតាំងខ្សែអូរឆ្លងកាត់ផ្លូវព្រំនិងផ្ទៃក្នុងឧទ្យានចំនួន៥៤ចំណុច ព្រមទាំងចំណុចទីតាំងត្រពាំងនិងព្រៃសំខាន់មួយចំនួនទៀត។

នៅថ្ងៃបន្ទាប់ក្នុង សប្ដាហ៍នេះ ក្រុមការងារសង្ឃឹមថា នឹងប្រមូលទិន្នន័យអំពីព្រំបង្គោលនិងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន មួយចំនួនបន្ថែមទៀត។

 

 

 

រៀបចំដោយ៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប