081 400 998 | 017 601 666

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បាន ជីកនិងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖

១.ស្រះត្រឹប ១២០មx២១០មx៣ម,
២. ត្រពាំងត្បែងជ័យ(ស្រះត្បែង) ៣០មx៥០មx៣ម,
៣. ត្រពាំងមរកត (ស្រះក្ដួច) ៧០មx១០៥មx៣ម,
៤. ត្រពាំងសេះផ្អើល ២០០មx១៣០មx៣ម,
៥. ត្រពាំងជើងគ្រុះ ២២១មx១៦៩មx៣ម,
៦. ទំនប់បង្ហៀរ ៣០០មx៥០មx៣ម

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនទឹកនិងឧតុនិយម ព្រមទាំងក្រុមបច្ចេកទេស ដែលមកពីមន្ទីរធនធានទឹកព្រះវិហារ បាត់ដំបង កំពង់ធំ និងឧត្តមានជ័យ ដែលបានខ្នះខ្នែងក្នុងការជីកស្តារត្រពាំងនេះ ដើម្បីជាគុណប្រយោជន៍ក្នុងការប្រើប្រាស់ ទាំងសត្វ ធម្មជាតិ និងមនុស្ស។

គួររំលឹកផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីទំហំ ១១៤,៣៥ គីឡូម៉ែត្រក្រឡា ដែលកំពុងធ្វើការអភិរក្សព្រៃឈើ សត្វព្រៃ និងផលិតកម្មសត្វដើម្បីជួយដល់ជីវភាពសហគមន៍នៅជុំវិញនោះ។
 

  

អត្ថបទដោយ៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

 

****ប្រវត្តិនៃជនជាតិកួយ****

ជន​ជាតិដើម​ភាគ​តិច​កួយ មាន​​បួន​អំបូរ​​គឺ កួយ​អន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) កួយអក កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និង​កួយ​អន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជន​ជាតិ​ភាគ​តិច​កួយ​ទាំង​បួន​កាន់​សាសនា​ព្រះ​ពុទ្ធ​ដូច​ជន​ជាតិ​ខ្មែរ​ដែរ​។

  • ប្រពៃណីទំនៀមទំលាប់

 

ខេត្ត​ព្រះវិហារ ដែល​មាន​ភូមិ​សរុប​៤៧​ភូមិខេត្តកំពង់ធំក៏មានជនជាតិដើមភាគតិចកួយរស់នៅច្រើនដែរ ដូចជានៅស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង ស្រុកសំបូរព្រៃគុហ៍ និងស្រុកសណ្តាន់។ តែភាគច្រើនពួកគាត់រស់នៅឡាយឡំជាមួយជនជាតិខ្មែរ ដែលធ្វើឲ្យរបៀបនៃការរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ស្ទើរមានលក្ខណៈដូចគ្នាបេះបិត ដែលយើងពិបាកនឹងសម្គាល់ថាជាជនជាតិកួយ ឬជនជាតិខ្មែរណាស់។ ក្រៅពីខេត្តទាំងពីរខាងលើ ជនជាតិកួយក៏មានរស់នៅក្នុងខេត្តក្រចេះ (មាននៅស្រុកសំបូរ) និងខេត្តស្ទឹងត្រែង​(ស្រុកសៀមបូក) ដែរ ។

 

ជនជាតិដើមភាគតិចកួយ​មិន​មាន​អក្សរ​សាស្ត្រ​ដើម​ទេ។ គេ​និយាយ​ភាសា​កួយ​ប៉ុន្តែគេសរសេរ​ខ្យល់​សំនៀង​ជា​ភាសា​ខ្មែរ ហើយ​ភាសា​កួយ​ក៏​មាន​លាយ​ពាក្យ​ភាសា​ខ្មែរ​ដែរ ។ ​ យុវជន​កួយ​សម័យ​នេះ មិន​សូវ​និយម​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន ​ព្រោះឪពុកម្ដាយ​អត់​សូវ​បាន​និយាយ​ភាសាកួយ​ជាមួយ​កូន។​ពេលកូនចូល​ទៅ​សាលា​ និងត្រឡប់​មកវិញ​និយាយ​តែភាសា​ខ្មែរ​ជាមួយ​ឪពុក​ម្ដាយ។ គេ​សង្កេត​ឃើញ​ថា​មាន​ជនជាតិ​កួយ​វ័យ​ចំណាស់​នៅ​តាម​ភូមិ​នីមួយ​ៗ និយម​និយាយ​ភាសា​កំណើត​ខ្លួន​ច្រើន​នៅ​ឡើយ ជាក់​ស្ដែង​ដូច​ជា​ជន​ជាតិ​កួយ​នៅ​ ភូមិបុស្ស​ធំ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជ័យ ប្រើ​ភាសា​កួយ​សម្រាប់​ការសន្ទនា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ជនជាតិ​កួយ​វ័យ​ចំណាស់​ភាគ​ច្រើន​មិន​សូវ​ចេះ​ភាសា​ខ្មែរ។ ភាសា​កួយ​ត្រូវ​បាន​ហាម​មិន​ឲ្យ​និយាយ​នៅ​ក្នុង​របប​ប៉ុល​ពត ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​នេះ​ក៏​ជា​ហេតុ​ផល​មួយដែល​បណ្ដាល​ឳ្យ​យុវជន​កួយ​ជំនាន់​ក្រោយ​មិន​ចេះ​ភាសា​កួយ​។

  • ជីវភាព

ខាង​ក្រោម​នេះ​ ជា​បញ្ហា​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ដោយអង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ​នៅ​ខេត្ត​ព្រះវិហារ ៖ អត្តសញ្ញាណ​វប្បធម៌ ​កួយ​ដូច​ជា ​ភាសា ជំនឿ​សែន​អារក្ស​អ្នកតា ពិធី​មង្គលការ​តាម​បែប​ប្រពៃណី​ជនជាតិ​កួយ កំពុង​បាត់​បង់​ដោយសារ​ជន​ជាតិ​កួយ​ខ្លួន​ឯង​បោះបង់​ចោល​ផង ដោយសារ​កត្តានយោបាយ​ក្នុង​ប្រទេស រួមផ្សំ​ឥទ្ធិពល​វត្តមាន​វប្បធម៌​ស៊ីវិល័យ​របស់​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ផង ដូចជា ៖ ​ប្រពៃណី​​ក្លាយ​មួយ​ចំនួន​នៃការ​រៀបការ​ មិន​មាន​ការ​ប្រើឧបករណ៍​ភ្លេង​មាន ទ្រ ស្គរ ប៉ី ដូច​ពីដើម។ ការ​ស្លៀក​ពាក់​ក៏​សម្រប​ជ្រុល​ទៅ​តាម​​សម័យ​ឥឡូវ ដូច​ហាយឡាយសក់​ក្រហម ​ស្លៀក​ខ្លី ​ខោ​ជើង​ខ្លី មាន​អាវ​លេច​មុខ​លេច​ក្រោម ដែល​បូរាណ​មាន​អាវ​បំពង់។