081 400 998 | 017 601 666

Elephants’ Tracks have been found near Techo Sen Russey Treb Park of Royal Academy of Cambodia

ប្រទះឃើញវត្តមានហ្វូងសត្វដំរីនៅក្បែរព្រំដែនឧទ្យានឫស្សីត្រឹប

ថ្មីៗនេះប្រជាពលរដ្ឋបានប្រទះឃើញដានជើង(គន្លង)សត្វដំរីនៅក្បែរព្រំដែនឧទ្យានរាជបណ្ឌិត្យបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
បើតាមអ្នកភូមិដែលចូលច្បោះជ័រ និងរកអនុផលព្រៃឈើនៅទីនោះ បានឱ្យដឹងថា គន្លងហ្វូងដំរីប្រមាណ៥ទៅ៦ក្បាល បានឆ្លងកាត់តំបន់ក្បែរព្រំប្រទល់ឧទ្យានដែលជាប់នឹងដែនអភិរក្សជម្រកសត្វព្រៃឆែប។
ដានជើងដំរីនីមួយៗមានទំហំមាណ ៤៥សង់ទីម៉ែត្រ(ជិតកន្លះមែត្រ) ស្នាមត្រដុសលើគល់ឈើ និងលាមក បានបន្សល់ទុក ដែលគេសន្និដ្ឋានថា ហ្វូងដំរីធ្វើដំណើរកាត់ទីនេះប្រមាណ ១០ថ្ងៃមុន។

គួបញ្ជាក់ដែរថា៖ តំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា មានសក្តានុពលជាច្រើនដូចជា ព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ ជីវចម្រុះ និងធនធានវប្បធម៌ ជាច្រើន។

អាចម៌ដំរីដែលអ្នកភូមិប្រទះឃើញនៅក្បែរគន្លងដំរី

ស្នាមត្រដុសគល់ឈើហ្វូងសត្វដំរី

ដានជើងហ្វូងដំរី

ដានជើងហ្វូងដំរី

ដានជើងហ្វូងដំរី

អាចម៌ដំរីដែលអ្នកភូមិប្រទះឃើញនៅក្បែរគន្លងដំរី

The first Cambodia-Korean bilateral research institutions meet for the first time

The first Cambodia-Korean bilateral research institutions meet for the first time

ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ និងចុះMOU នៅថ្ងៃស្អែក ដើម្បី លើកកម្ពស់ការស្រាវជ្រាវ ការពិសោធ និងការអនុវត្តទ្រឹស្តី ក្នុងទិសដៅអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា ហើយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នឹងក្លាយជាកន្លែងអនុវត្តទ្រឹស្តី និង ពិសោធដោយផ្ទាល់ លើវិស័យកសិកម្ម អប់រំ បរិស្ថាន ទេសចរណ៍ និងការចិញ្ចឹមសត្វ។

ថ្ងៃនេះក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណ​រដ្ឋកូរ៉េ និងរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការប្រជុំពិភាក្សាយ៉ាងលម្អិត លើកិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) គឺជាស្ថាប័នស្រាវជ្រាវធំជាងគេ ដែលមានស្ថាប័នស្រាវជ្រាវចំនួន ២៦ ដែលស្ថិតនៅការិយាល័យផ្ទាល់របស់ប្រធានាធិបតី។

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បាន ជីកនិងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖

១.ស្រះត្រឹប ១២០មx២១០មx៣ម,
២. ត្រពាំងត្បែងជ័យ(ស្រះត្បែង) ៣០មx៥០មx៣ម,
៣. ត្រពាំងមរកត (ស្រះក្ដួច) ៧០មx១០៥មx៣ម,
៤. ត្រពាំងសេះផ្អើល ២០០មx១៣០មx៣ម,
៥. ត្រពាំងជើងគ្រុះ ២២១មx១៦៩មx៣ម,
៦. ទំនប់បង្ហៀរ ៣០០មx៥០មx៣ម

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនទឹកនិងឧតុនិយម ព្រមទាំងក្រុមបច្ចេកទេស ដែលមកពីមន្ទីរធនធានទឹកព្រះវិហារ បាត់ដំបង កំពង់ធំ និងឧត្តមានជ័យ ដែលបានខ្នះខ្នែងក្នុងការជីកស្តារត្រពាំងនេះ ដើម្បីជាគុណប្រយោជន៍ក្នុងការប្រើប្រាស់ ទាំងសត្វ ធម្មជាតិ និងមនុស្ស។

គួររំលឹកផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីទំហំ ១១៤,៣៥ គីឡូម៉ែត្រក្រឡា ដែលកំពុងធ្វើការអភិរក្សព្រៃឈើ សត្វព្រៃ និងផលិតកម្មសត្វដើម្បីជួយដល់ជីវភាពសហគមន៍នៅជុំវិញនោះ។

អត្ថបទដោយ៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ការចុះប្រមូលទិន្នន័យអំពីព្រំបង្គោលនិងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន

​ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងថ្មីៗនេះ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យនិងកំណត់ទីតាំងបង្គោលព្រំសីមា រួមទាំងប្រព័ន្ធអូរឆ្លងកាត់ផ្លូវនៅជុំវិញនិងនៅក្នុងឧទ្យាន ចាប់ពីចំណុចច្រកចូលភាគខាងត្បូងទៅកាន់ចំណុច A-B-C-D-E-F-G-H-I-J-K- និង L។

ជាលទ្ធផល ក្នុងរយៈផ្លូវថ្មើរជើងប្រវែង ៦១.៧ គ.ម ក្រុមការងារឧទ្យានបានរកឃើញនិងកំណត់ទីតាំងបង្គោលចំនួន៥២បង្គោល និងទីតាំងខ្សែអូរឆ្លងកាត់ផ្លូវព្រំនិងផ្ទៃក្នុងឧទ្យានចំនួន៥៤ចំណុច ព្រមទាំងចំណុចទីតាំងត្រពាំងនិងព្រៃសំខាន់មួយចំនួនទៀត។

នៅថ្ងៃបន្ទាប់ក្នុង សប្ដាហ៍នេះ ក្រុមការងារសង្ឃឹមថា នឹងប្រមូលទិន្នន័យអំពីព្រំបង្គោលនិងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន មួយចំនួនបន្ថែមទៀត។

រៀបចំដោយ៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

​​​   ​ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

​​​   ​ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

​             ប្រជាជន​ខ្មែរ​រស់នៅក្នុង​ខេត្ត​នានា​នៃព្រះរាជាណាចក្រកម្ពុជា​ រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ស៊ីសាកេត និង​បុរីរម្យ ​ក្នុងប្រទេស​ថៃនាពេល​បច្ចុប្បន្ន​នេះដែរ ពួកគេ​នៅតែ​មានជំនឿថា ខ្នាយ តាន់​របស់​ជ្រូកព្រៃ គឺជា​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​នាំមក​នូវសិរី​មង្គល និង​សេចក្តីសុខចម្រុងចម្រើន ។

​       ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​ក៏​កើតមាន​ទៅដល់​ប្រជាជន​ខ្មែរ​ភាគតិច​ដែល​រស់នៅតាម​ច្រករបៀង​នៃ​ព្រំដែន​ខ្មែរ-លាវ​ផងដែរ ។ ជនជាតិ​ខ្មែរលើ​ទាំងនេះមានដូចជា​ពួក​ទំ​ពូន ព្នង និង​ស្ទៀង​ជាដើម ដែល​ភាគច្រើន​នៃ​ពួកនេះ​ពាក់​ខ្នាយតាន់​ជ្រូកព្រៃ​ជាប្រចាំ​ថ្ងៃ​ទៀតផង ។

​          ការ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​របស់​ប្រជាជន​ខ្មែរស្ទើរ​តែមាន​ លក្ខណ:ជាទូទៅ​ក្នុងសង្គម​ខ្មែរ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​តំបន់​ព្រៃភ្នំ​ដែល​គេ​យល់ឃើញថា ជា​តំបន់​អាថ៌កំបាំង​ប្រកបដោយ​បារមី និង​វត្ថុ​ស័ក្តិសិទ្ធិ ឬក៏​ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​សត្វ​ជ្រូកព្រៃ​ដោយ​វត្តមាន​នៃ​ មើមដំឡូង​ព្រៃ​យ៉ាង​សម្បូរ ។

ការស្រាវជ្រាវ​របស់​យើង​បានឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូកនីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល​ មិន​ត្រឹម​តែមាន​មាឌធំ ហើយ​ខ្លាំងជាងគេ​ទេ វា​ថែមទាំង​កាច​សាហាវ​ទៀតផង ។ នៅក្នុង​ខណៈ ពេល​ដែលមាន​កូនជ្រូក​ព្រៃ​ទើបនឹងកើតមក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះសម្លាប់​នូវ​កូនជ្រូក​ព្រៃ​ឈ្មោល ​ណា ដែល​វា​ទទួល ស្គាល់ថា​មាន​មហិទ្ធិឫទ្ធិ​ដូច​វា ។

អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែកបានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួនឯង​ដូច្នេះ បណ្តាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅ ក្នុង​ហ្វូង​នោះនឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ ។

ទម្លាប់​របស់​ជ្រូកព្រៃ​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​នៅក្នុង​សង្គមសត្វ​ដែល​ធ្វើឱ្យ​មានការ​រន្ធត់ចិត្ត​ នោះទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ ។

ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វា​ទុក​កូនឈ្មោល​ណាដែល​ប្រកប​លក្ខណៈសម្បត្តិ​រឹងមាំ​មាន​ដុះ​ខ្នាយ​វែង​ ជាងគេ​បន្តិចដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត ។ ចំពោះ​មេហ្វូង​ជ្រូកព្រៃ​ដល់ពេល​ដែល​វា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅរក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើម ឈើ​ផង ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំងពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង ​ដើមឈើ​នោះ ។

មហិទ្ធិឫទ្ធិ​របស់​ខ្នាយតាន់​នៅត្រង់ថា បារមី ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែរក្សា​ គាំពារ​ជានិច្ចកាល ។ បារមី​នេះឯង​ដែល​ពិបាកនឹងមាន​នរណាម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បានឡើយ ។

​ហេតុ​ដូច្នេះហើយ ​ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយ តាន់​ជ្រូកព្រៃ​យកមក​ពាក់ គឺ​គេ​នឹងមាន​សេចក្តីសុខ​សិរី​សួស្តី​ជាពុំខាន ។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក ​បៀតបៀន ឬ​យក​ឈ្នេះ​លើ​ខ្លួនគេ​បានឡើយ ។

អ្នកមាន​ខ្នាយតាន់​ជ្រូកព្រៃ​តែងតែ​កាន់​ត្រណម​មួយចំនួន​យ៉ាង​ ខ្ជាប់ខ្ជួនហើយ​គួបផ្សំ​នឹង​មន្តអាគម​បន្ថែម​ផងនោះ​ធ្វើឱ្យ​ខ្នាយតាន់​ ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់ ​កាន់តែ​ខ្លាំងក្លា​មួយកំរិត​ថែមទៀត ។

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើ ក៏មាន​ជំនឿ​ដូចគ្នានេះដែរ ។ គេ​បានចាត់ទុក​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ប្រចាំ​ជនជាតិ​ទៀតផង ។ គេ​យល់ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច​ សាហាវផ្សេងៗ ឬ​អាវុធ​ដូចជា​ព្រួញ ស្នជាដើម ដោយហេតុថានៅ​តំបន់​ព្រៃភ្នំ​ពុំមាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ ។

សរុបសេចក្តី​មក ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​នៃ​ជនជាតិខ្មែរ​​ អាច​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ទស្សនៈ​របស់​មនុស្ស ជាពិសេស​នៅពេលដែល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​អ្វីមួយ​មកពី​ខាងក្រៅ រមែងតែ​ប្រាថ្នា​សេចក្តីសុខ​សប្បាយ និង​សុវត្ថិភាព​តែប៉ុណ្ណោះ ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​អរូបី​របស់​ជាតិ​យើង​ផងដែរ ។

​           គប្បី​ជម្រាប​ផងដែរ​ថា ចំពោះ​ខ្មែរ​សុ​រិ​ន្ទ្រ បុរីរម្យ​សព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយ និង​ឈាម​សត្វព្រៃ​មួយចំនួន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​រោគ ឬ​ជំងឺ ។ ឧទាហរណ៍​គេ​យក​ថ្គាមដំរី​ទៅ​ដុស​នឹង​ថ្ម ហើយ​ស្រង់ទឹក​យកទៅបរិភោគ​ដើម្បី​ការពារ​ពុល​ថ្នាំ និង​ធ្វើឱ្យ​ត្រជាក់​ខ្លួនប្រាណ ។ ភ្លុក​ដំរី និងខ្នាយតាន់​ជ្រូកព្រៃ​វិញ ​គេ​ប្រើ​សម្រាប់កែ​ក្តៅខ្លួន​ដែរ ។ ឆ្អឹង​ត្មាត និង​ឆ្អឹង​អកសម្រាប់​កែរោគ​គ្រុនញាក់​រវើរវាយ និងកែរោគ​ស្ត្រី​ដែល​សម្រាលកូន​មិន​ចេញ​ដូច​ប្រក្រតី ។ ជូន​កាល​គេ​ក៏​យក​ឈាម​រមាស​កែ​ក្រំ និង​ជាំ​ខ្ទុះ ពេលដែល​ធ្លាក់​ពី​ខ្នង​ដំរី ឬ​ដើមឈើ​ជាដើម ។ ចំពោះ​ចង្កូមខ្លា គេ​យកមក​ដាក់​ពាក់​ជា​បន្តោង​នៅ​ក​ដើម្បី​ការពារ​សត្វព្រៃ ហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង​ វា​កាន់តែមាន​ប្រសិទ្ធភាព​ទៅទៀត ព្រោះ​ព្រាយ​បី​សាច​ភ័យខ្លាច​ខ្លាំងណាស់ ។

​         តើ​មនុស្ស​នៅ​ភូមិ​ស្នាយ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​ជំនឿ​ដូចខាងលើ​ នេះដែរ​ឬទេ ? ចំពោះ​ចម្លើយ​នឹង​សំណួរ​នេះ បើតាម​ការស្រាវជ្រាវ​សិក្សា​ប្រៀបធៀប​របស់​យើង​បានឱ្យដឹងថា អ្វីៗដែល​ពោល​មិន​ខុសប្លែក​ពី​ជំនឿ​របស់​សហគមន៍​ខ្មែរ​នៅ​ភូមិ​ស្នាយ​ ប៉ុន្មាន​ឡើយ ដោយហេតុថាសំណង់​វប្បធម៌​វត្ថុ​បុរាណ​ជាច្រើន ដូចជា​ឆ្អឹង​ចង្កូម​សត្វ​ដែល​គេ​កប់​ជាមួយ​សព ​ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​វត្ថុ​ទាំងអស់​នោះបាន​ឆ្លើយតប​តាម​ជំនឿ​ប្រពៃណី​របស់​មនុស្ស​ ខ្មែរ​នា​សម័យ​ដើមយ៉ាងពិតៗ (ម.ត្រា​ណេ) ។

Study on wildlife species

Lorem ipsum dolor sit amet, dui vel. in sed, arcu enim. Molestie eget nec, sapien vehicula imperdiet suspendisse velit maecenas ut. donec habitasse ipsum aliquam aliquam proin et, nec libero neque semper augue. Nibh ultricies magna sit, nunc urna arcu in turpis.Lorem ipsum dolor sit amet, dui vel, in sed, arcu enim. Molestie eget nec, sapien vehicula. imperdiet suspendisse velit maecenas ut, donec habitasse ipsum aliquam aliquam proin et, nec libero neque semper augue. Nibh ultricies magna sit, nunc urna arcu in turpis.

Study the wild plant species

Wild goat