081 400 998 | 017 601 666

បទចម្រៀងមួយបទរៀបចំពីសម្រស់ឧទ្យានមួយក្នុងខេត្តព្រះវិហារ

 

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាឧទ្យានដ៏ធំមួយដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានមានធនធានធម្មជាតិ ធនធានវប្បធម៌ និងជាតិពិន្ធុសាសន៍ ជាច្រើន ពិសេសធនធានធម្មជាតិសម្បូរបែប ព្រៃឈើ សត្វព្រៃ និងជីវចម្រុះនានា។

ចំណែកឡស្លដែកមានអាយុកាលជិត១ពាន់ឆ្នាំ ក៏គេប្រទះឃើញនៅតំបន់ជាច្រើនផងដែរ។

ជនជាតិភាគតិចកួយ ដែលមានប្រពៃណី និងអរីយធម៌ខ្ពង់ខ្ពស់តាំងពីបុរាណកាលមកក៏មានវត្តមាននៅតំបន់នោះ រស់នៅលាយឡំជាមួយជនខ្មែរដទៃទៀត។

អ្នកទស្សនាអាចអញ្ជើញទទួលយកនូវបទពិសោធន៍ដ៏ប្លែកអារម្មណ៍ នៃទេសភាពព្រៃភ្នំធម្មជាតិ និងការដាំដើមឈើ សម្រាប់កូនចៅជំនាន់ក្រោយនៅទីនោះ។

ព័ត៌មានស្ដីពីសត្វព្រៃ នៅជុំវិញតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប

 

I. ខ្លឹមសារបទសម្ភាសជាមួយអ្នកដែលបានជួបដំរីនិងគន្លងដំរី

១-លោក ខេក ឃឿន

-បទសម្ភាសន៍ជាមួយលោក ខេក ឃឿន ដែលជាអ្នកបានជួបដានសត្វដំរី

គាត់បានឃើញគន្លងដំរីមានតូចមានធំ នៅភូមិរបុញ ស្រុកជាំក្សាន្ត នៅក្នុងដែនជម្រកសត្វឆែប នៅខាងកើតព្រៃព្រះរការ។ អ្នកច្បោះជ័រនៅភូមិឆែបកើត ឈ្មោះ ខុន បានដើរប៉ះដំរីម្ដងៗដែរ នៅពេលឥឡូវនេះ។  នៅខែប្រាំងយើងជិះម៉ូតូទៅចេញតាមដងផ្លិត តាមវាលចាកៅ ដល់អូរគគីរ នៅខែវស្សាជិះគោយន្តទៅតាមស្រឡៅ តែកន្លះថ្ងៃដល់។ កាលពីខែប្រាំង ឆ្នាំនេះ គាត់បានយកអាចម៍ដំរីមកផ្ទះដើម្បីដាក់លាយជាមួយទឹកឱ្យសត្វមាន់ផឹកការពារជំងឺ។ គាត់បានឃើញឈ្លូស និងទន្សោងមានច្រើន ប៉ុន្តែមិនបានឃើញសត្វខ្ទីងនិងសត្វខ្លាទេ។ សត្វដំរីស៊ីព្រិច វល្លិ៍តាអាន និងចុងផ្ដៅ។ អ្នកផ្សេងទៀតដែលបានជួបដំរីដែរ គឺឈ្មោះ លី រស់នៅភូមិឆែបកើត។

          

២-ភរិយា លោក ខុន

-បទសម្ភាសន៍ជាមួយប្រពន្ធ លោក ខុន ដែលជាអ្នកបានជួបសត្វដំរី

បងស្រីបាននិយាយថា គាត់ទៅច្បោះជ័រជាមួយប្តី បានជួបនិងឮសម្លេងសត្វដំរីស្រែក ‹‹លាសៗ›› តែពេលយប់ នៅពេលវាដើរកាត់ក្បែរចំណតចំការច្បោះចម្ងាយពីគ្នាប្រមាណ២០០ម ប៉ុន្តែមិនដឹងធំឬតូចទេ ឃើញតែដានជើងធំប៉ុនឆ្នាំង និងមានតូចខ្លះនិងធំខ្លះ។ ពេលខ្លះនៅពេលយើងមិននៅវាទាញកៅស៊ូចំណតចេញ។ គាត់បានឃើញដានជើងដំរីទាំងក្នុងខែប្រាំងនិងខែវស្សា។ នៅក្នុងព្រៃ ដំរីដើរជាលក្ខណៈធម្មតាព្រោះវាសាំងជាមួយនឹងមនុស្សហើយ។ ពីឆ្នាំទៅ (២០១៧) ប្តីរបស់គាត់គំបង់តែដងជ័រក៏ស្រាប់តែពើបដំរី។ ចេញពីផ្លូវចូលទៅព្រៃច្បោះរបស់គាត់មិនឆ្ងាយប៉ុន្មានទេ ប្រហែលជា២-៣គីឡូម៉ែត្រ។ ដំរីជាទូទៅ អ្នកច្បោះជ័រតែងបានជួបស្ទើរគ្រប់គ្នា ព្រោះវានៅគ្រប់ច្រក។ ដំរីនោះមានចំនួនប្រមាណជាពី៦-៧ក្បាល។ តាមគន្លងរបស់វា ជួនកាលវាដើរជាហ្វូង ជួនកាលវាដើរតែម្នាក់វា នៅក្នុងទីតាំងចំការច្បោះរបស់គាត់ដែលមិនសូវមានព្រៃ ជាទីវាលៗ។ ដំរីនោះ ទំនងជាធ្វើដំណើរឆ្លងកាត់ទៅមកពីទឹកដីលាវផងដែរ។ នៅខែវស្សាធ្វើដំណើរមកទឹកដីកម្ពុជា។  ក្រៅពីដំរី គាត់បានជួបតែសត្វជ្រូកព្រៃ និងមិនដែលបានជួបសត្វខ្លា និងសត្វឈ្លូសទេ។ គាត់ធ្លាប់ឃើញតែគន្លងជើង (កាលួង)ទន្សោង ស្រដៀងគ្នានឹងដានជើងគោ។ នៅទីនោះមិនមានភូមិអ្នកស្រុកទេ។ គាត់មិនស្គាល់តំបន់ភូមិរបុញទេ។ ចំការច្បោះរបស់គាត់នៅម្ដុំមុខត្រពាំងម្រាក់ទេរ កៀកក្បែរនឹងភូមិដងផ្លិត។ ដំរីដែលគាត់ជួបគឺនៅម្ដុំអូរគគីរ ។ នៅក្នុងចំការច្បោះ យើងដើរទៅទៅណាក៏ជួបអាចម៍ដំរីដែរ។ កាលពីឆ្នាំទៅ គាត់បានវេចអាចម៍ដំរីមកផ្ទះ ប៉ុន្តែឥឡូវមិនដឹងទុកនៅទីណាទេ។  បើសួរលោក រឿន ខៃ និងលោក ស សុខណា នឹងដឹងច្រើន។

 

៣-លោក ស សុខណាត កូនលោក ស សុខណា

-បទសម្ភាសន៍ជាមួយកូន លោក ស សុខណា ដែលធ្លាប់ទៅច្បោះជ័រជាមួយឱពុក

គាត់ធ្លាប់ឮស្នូរដំរីហ្វូងឆ្លងកាត់ចំការច្បោះរបស់គាត់ ម្ដងទៅពីរដង នៅចម្ងាយពីគ្នាប្រមាណ៣០០ម នៅវេលាប្រហែលម៉ោង៩-១០ យប់។ ហ្វូងដំរីមានចំនួន៤ក្បាលធំៗ ប៉ុន្តែមិនធំប៉ុនគ្នាទាំងអស់ទេ។ គាត់ក៏ធ្លាប់ជួបដំរីធំ១ដែលបែកហ្វូង ដើរតែឯង កម្ពស់ប្រហែលជាជាង២ម៉ែត្រ នៅវេលាម៉ោង១២ថ្ងៃ នៅត្រង់តំបន់ច្បោះជ័រ ភូមិចាស់របុញតែម្តង កាលពីខែប្រាំងឆ្នាំ២០១៧។ គាត់ធ្លាប់ឃើញអាចម៍ដំរីនៅក្នុងព្រៃ ប៉ុន្តែមិនបានយកមកផ្ទះទេ។ ក្រុមអ្នកច្បោះជ័រដែលបានឃើញដំរីជាមួយគ្នានោះ រួមមានឈ្មោះ លោក លៀម លោក ពឿត។ ការធ្វើដំណើរដោយគោយន្តទៅច្បោះ ចេញពីឆែបទៅនៅម៉ោង៧ព្រឹក នឹងដល់ភូមិរបុញ នៅម៉ោង២ឬ៣ រសៀល។ បន្តដំណើរទៅដល់ចំការច្បោះ នឹងចំណាតរយៈផ្លូវ ប្រមាណជា១០គីឡូម៉ែត្រ។ គោយន្តនឹងស៊ីសាំងចំនួន១៥លីត្រ ទាំងទៅទាំងមក។ គាត់មិនធ្លាប់ជួបសត្វខ្លាទេហើយក៏មិនដែលឃើញអាចម៍ខ្លា រួមទាំងខ្ទីងនិងទន្សោងដែរ ប៉ុន្តែធ្លាប់ជួបសត្វឈ្លូស។ គាត់ធ្លាប់ជួបក្ងោកនិងត្រដក់។

៤-ភរិយា លោក រឿន ខៃ

-បទសម្ភាសន៍ជាមួយ ប្រពន្ធ លោក រឿន ខៃ  ខណៈដែលប្តីគាត់បានចេញទៅច្បោះប្រើក្នុងរយៈពេល២០ថ្ងៃ

គាត់បានរៀបរាប់សំដីប្តីគាត់ដែលបានប្រាប់គាត់ថា សត្វដំរីបានរុះរើជាន់កំទេចចាន ឆ្នាំង របស់គាត់ កាលពីខែមិនា- មេសា ឆ្នាំ២០១៨នេះ។ នៅចំការច្បោះរបស់គាត់ ដំរីច្រើនតែចូលមកនៅខែប្រាំង។ គាត់មិនធ្លាប់យកអាចម៍ដំរីមកផ្ទះទេ។

៥-លោក អាន

-បទសម្ភាសន៍លោក អាន (ក្រុមការងារជាមួយគ្នានឹង លោកជី និងលោក ម៉ៅ លោក រឿន ខៃ)

 

លោក អាន បានរៀបរាប់អំពីសកម្មភាពដំរីចូលមករុះរើរបស់របរចាន ឆ្នាំង កានទឹក ព្រមទាំងហែកអាវនិងមុង នៅក្នុងចំណតច្បោះរបស់គាត់ នៅពេលគាត់ទុកចោលចំណតរបស់គាត់។ គាត់មិនធ្លាប់ជួបដំរីផ្ទាល់ទេ ប៉ុន្តែធ្លាប់បានឃើញតែគន្លងដំរី នៅពេលគាត់ធ្វើដំណើរទៅច្បោះជ័រនៅក្បែរចំណតច្បោះ។ គាត់ជួបដានគន្លងដំរីទាំងនៅរដូវប្រាំងនិងរដូវវស្សា ដោយសារដំរីដើរចល័តរហូត។ នៅខែវស្សា ដំរីច្រើនដើរបៀតៗនឹងចំណតច្បោះ។ កាលពីឆ្នាំទៅ ឆ្នាំ២០១៧ ដំរីបានមកនៅខាងលិច បៀតគ្នានឹងចំណត ពេលគាត់ទះធុងវាក៏ចេញទៅ។ ដំរីទាំងនោះ មិនមានច្រើនទេ ប្រហែលជា៤-៥ប៉ុណ្ណោះ។ ដំរីវាដើររហូត មិនថាយប់ឬថ្ងៃ ទាំងខែប្រាំងនិងខែវស្សា។ គាត់ឃើញអាចម៍ដំរី ប៉ុន្តែមិនធ្លាប់យកវាមកផ្ទះទេ។ គាត់ធ្លាប់បេះរោមដំរីដែលនៅជាប់នឹងដើមឈើបានពីរបីសរសៃ យកមកដាក់ហោប៉ៅហើយក៏ចោលបាត់ទៅ។ ដំរីច្រើនត្រដុសពីលើកូនឈើត្បែង ឬដករំលើងកូនឈើទំហំប៉ុនសរសរតូចៗ ឬពិតបុកដើមឈើដួលរាល។ វិធីចំណាំ បើមានកូនត្បែងដួលរលំចេញឬស នោះបង្ហាញថាមានដំរីត្រដុសហើយ។ អ្នកស្រុកមានជំនឿថា គេយករោមដំរីដែលជាប់ដើមឈើមកឱ្យកូនក្មេង។  ក្រៅពីដំរី គាត់ក៏បានធ្លាប់ឃើញគន្លងខ្ទីងនិងទន្សោង ។ គាត់ឃើញគន្លងទន្សោងនៅពេលព្រឹក សឹងតែរាល់ថ្ងៃ ខណៈដែលគាត់ចេញទៅច្បោះ។ គាត់ចំណាំគន្លងសត្វទន្សោង ស្រដៀងឬដូចគ្នាទៅនឹងគន្លងសត្វគោដែរ ប៉ុន្តែនៅទីនោះ គ្មានគោអ្នកស្រុកទេ ព្រោះជាព្រៃឆ្ងាយពីភូមិរបុញ។ ហើយបើជិះគោយន្តពីផ្លូវគ្រួសក្រហមទៅចំណតច្បោះ ត្រូវចំណាយពេលេជិត១ម៉ោង។   កាលឆ្នាំទៅមួយ គឺឆ្នាំ២០១៦ គាត់បានឃើញសត្វទន្សោងទាំងហ្វូង ។ ចំពោះខ្លាវិញ គាត់មិនដែលជួបទេ សូម្បីតែដានជើងក៏មិនឃើញដែរ។ ចំការច្បោះគាត់មិនឃើញមានឆ្កែព្រៃទេ។ ប៉ុន្តែសត្វឆ្កែចចក និងសត្វក្ងោក ធ្លាប់ឃើញនិងនៅមាន។

៦-លោក ភីន

-បទសម្ភាសន៍លោក ភីន (សព្វថ្ងៃពិការជើងឆ្វេង)ធ្លាប់ជួបដំរីហ្វូងសត្វដំរីផ្ទាល់ ដែលមានចំនួន៥ក្បាល ដំរីធំ៤ក្បាល និងកូន១ក្បាល។ គន្លងដំរីធំៗ ដែលទំហំរបស់វាអាចឱ្យមនុស្សចាស់ម្នាក់អង្គុយចុះទៅក្នុងបាន។ លោកបានជួបហ្វូងដំរីនេះ កាលពី២ឆ្នាំមុន នៅក្នុងរដូវវស្សាក្នុងខែកញ្ញា វេលាម៉ោង៥:៣០នាទីទៅម៉ោង៦ល្ងាច នៅចំណុចចំការច្បោះអូរគគីរ។ ពេលគាត់ជួប គាត់បានរត់ឡើងដើមឈើកម្ពស់ប្រហែល៤ម៉ែត្រ ដែលមើលទៅទើបតែស្មើនឹងកម្ពស់ខ្នងរបស់ដំរីធំទាំង៤ក្បាល។ ដំរីទាំងនោះហាក់ដូចជាសាំងជាមួយនឹងមនុស្សហើយ ដោយសារហ្វូងរបស់វាបានជួបជាមួយមនុស្សច្រើនដង។ នៅពេលដែលហ្វូងរបស់ដំរីដឹងសន្ធឹកមនុស្ស ពួកវាគេចខ្លួនចេញពីមនុស្ស។ បើទោះជាជួបវាក់ជាមួយនឹងមនុស្ស សត្វដំរីក៏មិនធ្វើអ្វីដល់មនុស្សទេ។ គាត់មិនធ្លាប់យកអាចម៍ដំរីមកផ្ទះទេ ព្រោះវាមានទម្ងន់ធ្ងន់ ប្រមាណជា២-៣គីឡូក្រាម ក្នុងមួយដុំ។     ក្រៅពីដំរី លោកភីន ក៏ធ្លាប់ជួបនឹងសត្វទន្សោង ខ្ទីងផងដែរ។ ទន្សោងដែលគាត់បានជួបផ្ទាល់ ទាំងហ្វូង ជួនកាលដើរឯង កាលពី១ឆ្នាំ។  គាត់បានឮស្នូរទន្សោងនិងខ្ទីងរត់។ ចំពោះខ្លាឃ្មុំ យូរៗម្តង គាត់បានប្រទះឃើញដានជើងរបស់វា។ គាត់ធ្លាប់ជួបតែសត្វចចកនិងខ្លាឃ្មុំ។ គាត់គិតថា ខ្លាធំអាចមានតែវានៅឆ្ងាយពីកន្លែងមនុស្ស។ កាលពីឆ្នាំ២០១២ គាត់បានឃើញគន្លងខ្លាធំនៅម្ដុំអូរគគីរ។

II. សន្និដ្ឋាន

បើទោះជាតំបន់ច្បោះជ័រមានទីតាំងផ្សេងគ្នាក៏ដោយ ក៏ភាគច្រើននៃអ្នកប្រកបរបរច្បោះជ័រនៅជុំវិញតំបន់ភូមិចាស់របុញដែលមានព្រៃក្រាស់ សុទ្ធតែបានប្រទះឃើញដានគន្លង (កាលួង)ដំរីនិងបានឮស្នូរដំរី ព្រមទាំងសកម្មភាពដំរីរុះរើរបស់របរក្នុងចំណតច្បោះរបស់ពួកគេ ក្នុងរយៈពេល១ទៅ៣ឆ្នាំមុន និងឆ្នាំថ្មីៗ។ ហើយនេះបង្ហាញថាសត្វដំរីបានធ្វើដំណើរចល័តគ្រប់ទីតាំងក្នុងព្រៃច្បោះ។  យ៉ាងហោចណាស់ មានសត្វដំរីចំនួនពី៤-៥ក្បាល ដែលត្រូវបានគេប្រទះជួបនៅក្នុងព្រៃ ហើយនិងមានអ្នកច្បោះជ័រចំនួន៧នាក់ដែលបានធ្លាប់ជួបដំរីដោយផ្ទាល់និងពីចម្ងាយ ដែលក្នុងនោះមាន លោក ខុន, លោក ស សុខណា, លោក ស សុខណាត, លោក លៀម, លោក ពឿត, លោក អាន, និងលោក ភីន។ មានអ្នកច្បោះជ័រតែពីនាក់គត់ដែលបានចាប់អារម្មណ៍ចំពោះអាចម៍ដំរីនិងបាននាំយកវាមកផ្ទះ។ អ្នកខ្លះបានបេះរោមដំរីពីដើមឈើ។  ដោយសារតែតំបន់ព្រៃច្បោះគ្នាមានទីតាំងនៅខុសៗគ្នា ក្រៅពីសត្វដំរី អ្នកច្បោះជ័រខ្លះបានជួបប្រទះសត្វព្រៃមួយចំនួនដូចជា៖ សត្វខ្ទីង  ឈ្លូស ទន្សោង ខ្លាឃ្មុំ ឆ្កែចចក ក្ងោក និងត្រដក់ ក្នុងនោះមាន លោក ខេក ឃឿន បានជួប  សត្វឈ្លូស ទន្សោង; ភរិយា លោក ខុន បានជួប ទន្សោង; លោក ស សុខណាត បានជួប ឈ្លូស ក្ងោក និងត្រដក់; លោក អាន បានជួប សត្វខ្ទីង ទន្សោង ឆ្កែចចក និងក្ងោក; លោក ភីន បានជួប សត្វខ្ទីង ទន្សោង ឆ្កែចចក និង ខ្លាឃ្មុំ។ គួរឱ្យសោកស្ដាយ ភាគច្រើននៃអ្នកច្បោះជ័រមិនធ្លាប់ជួបសត្វខ្លាធំទេ ប៉ុន្តែលោក ភីន គិតថា ខ្លាធំអាចនៅមានសល់ ប៉ុន្តែនៅក្នុងព្រៃឆ្ងាយពីភូមិមនុស្ស ដោយសារតែកាលពីឆ្នាំ២០១២ គាត់បានឃើញគន្លងខ្លាធំ នៅម្ដុំអូរគគីរ។

 

 

ផែនទីស្ដីពីតំបន់ព្រៃដំរីឆ្លងកាត់និងរស់នៅ

 

ទាញយកឯកសារជា PDF:  Interview on Widelife of nearby TSR Park.PDF

ដាំដើមឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើឲ្យកាន់តែច្រើនឡើងវិញ

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តំបន់​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេជោ​សែន​ឫស្សី​ត្រឹប ខេត្ត​ព្រះវិហារ​នេះ បន្ទាប់​ពី​មាន​ការអភិរក្ស និង​អភិវឌ្ឍន៍​ហើយ នឹង​ទទួលបាន​នូវ​ភាព​ទាក់ទាញ​ជាក់​ជាមិនខាន ពីព្រោះ​ជា​កន្លែង​អភិរក្ស​ផង និង​ជា​កន្លែង​ស្រាវជ្រាវ និង​ទាក់ទាញ​ទេសចរណ៍​ផង​ដែរ​។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ក្នុង​ពី​ធី​ដាំ​ដើមឈើ នៅ​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេជោ​សែនប្ញ​ស្សី​ត្រឹ​ប ដែល​ស្ថិតនៅ​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេជោ​សែនប្ញ​ស្សី​ត្រឹបនេះ មាន​ផ្ទៃដី​សរុប​១១៤.៣៥​គីឡូម៉ែត្រ​ការ៉េ ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/ រកត​/០៤១៤/៤៣៦ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤ ។ ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​សក្តានុពល ជាច្រើន​ដូចជា ធនធាន​ព្រៃឈើ សត្វព្រៃ វត្ថុ​បុរាណ ដែល​អាច​បម្រើ​ដល់​មុខងារ​ក្នុង​បរិស្ថាន​ព្រៃឈើ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ដ៏​ទាក់ទាញ​ផងដែរ​។​

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ទី​នេះ​មិន​គ្រាន់តែ​ជា​គោលដៅ​សម្រាប់​អភិរក្ស​ប៉ុណ្ណោះ​នោះទេ តែ​វា​ជា​តំបន់​មួយ​សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ​ផងដែរ ព្រោះ​ជា​តំបន់​នេះ​ជា​កេរ​មរតក​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ តាម​ការលើកឡើង​ពី​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ដែល​មាន​គោលបំណង​បង្កើត​ជា​កន្លែង​ផលិត​ទឹកដោះគោ​ស្រស់​នៅ​នឹង​ទីតាំង​ឧទ្យាន​នេះ សម្តេច​តេជោ​បាន​សំដែង​នូវ​ការគាំទ្រ ហើយ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​បាន​ចូលរួម​ចំណែក​ផ្តល់​ជា​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ផងដែរ ក្នុង​ការចូលរួម​ទិញ​មេគោ​ដើម្បី​ចិញ្ចឹម​យក​ទឹកដោះ​នៅទីនេះ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការដាំ​ដើមឈើ​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ការរីកដុះដាល​ធនធាន​ព្រៃឈើ​របស់​យើង​ឡើងវិញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា​តម្រូវកា​រ​ឈើ ពិតជា​មាន​ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បូក​រួម​ទាំង​បទល្មើស​ព្រៃឈើ​ផង​ដែរ ដូច្នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដាំ​ដើមឈើ​ឡើងវិញ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឲ្យ​កាន់តែ​ច្រើន​ឡើង​វិញ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​ចូលរួម​ចំណែក​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​នោះ គឺ​ត្រូវតែ​មាន​ការអភិវឌ្ឍ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រៃឈើ​នោះ​ជាមុនសិន ដូចជា​តាមរយៈ​ការផ្តល់​ដី​សម្រាប់​ពួកគាត់​បង្កបង្កើនផល ការកាត់បន្ថយ​កុំអោយ​ពួកគាត់​ប្រើប្រាស់ អុស ឬ​ធ្យូង​ច្រើន ជំរុញ​អោយ​គាត់​បង្កើន​ការដាំដុះ ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ដូចជា កៅស៊ូ ស្វាយចន្ទី និង​ដំណាំ​ផ្សេងៗ​ទៀត​ជា​ដើម​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​សាជាថ្មី​ថា រាជរដ្ឋាភិបាល​មិន​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅឲ្យ​ក្រុមហ៊ុន​ណា​ទៀត​នោះទេ តែ​ត្រូវ​ផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ​រស់នៅ និង​បង្កបង្កើនផល​វិញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តាមដាន​ការគ្រប់គ្រង​ព្រៃឈើ​ឲ្យបាន​ត្រឹមត្រូវ ជាពិសេស​មិន​ត្រូវ អោយ​ក្រុម​អ្នកមាន​លុយ និង​មាន​អំណាច​មួយចំនួន​មក​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​ណាមួយ​ឡើយ​។​

អត្ថប្រយោជន៍ដើមទ្រាំង

ទ្រាំង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ ដែលមានធាងវែងៗ ស្លឹកមានសន្ថានស្រដៀងនឹងស្លឹកត្នោត។ ដើមទ្រាំងច្រើនដុះពីគ្រាប់ វាមាននៅក្នុងព្រៃធំៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តក្រចេះ និងខេត្តកំពង់ធំដែលវាដុះច្រើនជាងខេត្តឯទៀត។ ដើមទ្រាំងដុះមិនសូវរើសដីប៉ុន្មានទេ ហើយវាអាចរស់នៅបានយូរឆ្នាំវែងជាងអាយុមនុស្ស ទៅទៀត។ ដើមទ្រាំងចាត់ទុកជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម។  មានន័យថាដល់កំណត់កាលបញ្ចេញផ្កាចំត្រង់កំពូលដែលផ្លែមានសន្ថានជាធ្លាយដូចផ្លែចាក សារព្រឹក្សនេះក៏ងាប់ពេលផ្លែទុំរួច។

o   ស្លឹកទ្រាំងអាចប្រើការបានច្រើនយ៉ាងគឺ ចាស់​ពី​បុរាណ​​យក​ស្លឹក​ទៅ​ចារ​ទុកជា​គម្ពីរ សាស្ត្រាដែលហៅថាស្លឹករឹត។ ស្លឹកវាក៏អាចយកទៅដេរក្រង​ធ្វើជាជញ្ជាំង​ផ្ទះ​ ប្រក់​ដំបូលផ្ទះ ត្បាញជាការុង សំពៀត កន្ទេល និងផ្លែរបស់វាអាចធ្វើជាបង្អែមទៀតផង។

o   ទ្រនុងវាដែលគេសកយកស្លឹកចេញហៅថា ទ្រនុងរឹត។​ ​លើសពីនេះទៅទៀត ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ ឬ ឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល (គ្រឿងតម្បាញ) និងឧបករណ៍នេសាទ (ទ្រ លប)។ ជាពិសេសគេអាចយកវាទៅធ្វើជាចង្កឹះជាដើម។

​​​   ​ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

​​​   ​ជំនឿ​លើ​ខ្នាយ​តាន់​ជ្រូក​ព្រៃ​របស់​ខ្មែរ

​             ប្រជាជន​ខ្មែរ​រស់នៅក្នុង​ខេត្ត​នានា​នៃព្រះរាជាណាចក្រកម្ពុជា​ រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ស៊ីសាកេត និង​បុរីរម្យ ​ក្នុងប្រទេស​ថៃនាពេល​បច្ចុប្បន្ន​នេះដែរ ពួកគេ​នៅតែ​មានជំនឿថា ខ្នាយ តាន់​របស់​ជ្រូកព្រៃ គឺជា​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​នាំមក​នូវសិរី​មង្គល និង​សេចក្តីសុខចម្រុងចម្រើន ។

​       ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​ក៏​កើតមាន​ទៅដល់​ប្រជាជន​ខ្មែរ​ភាគតិច​ដែល​រស់នៅតាម​ច្រករបៀង​នៃ​ព្រំដែន​ខ្មែរ-លាវ​ផងដែរ ។ ជនជាតិ​ខ្មែរលើ​ទាំងនេះមានដូចជា​ពួក​ទំ​ពូន ព្នង និង​ស្ទៀង​ជាដើម ដែល​ភាគច្រើន​នៃ​ពួកនេះ​ពាក់​ខ្នាយតាន់​ជ្រូកព្រៃ​ជាប្រចាំ​ថ្ងៃ​ទៀតផង ។

​          ការ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​របស់​ប្រជាជន​ខ្មែរស្ទើរ​តែមាន​ លក្ខណ:ជាទូទៅ​ក្នុងសង្គម​ខ្មែរ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​តំបន់​ព្រៃភ្នំ​ដែល​គេ​យល់ឃើញថា ជា​តំបន់​អាថ៌កំបាំង​ប្រកបដោយ​បារមី និង​វត្ថុ​ស័ក្តិសិទ្ធិ ឬក៏​ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​សត្វ​ជ្រូកព្រៃ​ដោយ​វត្តមាន​នៃ​ មើមដំឡូង​ព្រៃ​យ៉ាង​សម្បូរ ។

ការស្រាវជ្រាវ​របស់​យើង​បានឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូកនីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល​ មិន​ត្រឹម​តែមាន​មាឌធំ ហើយ​ខ្លាំងជាងគេ​ទេ វា​ថែមទាំង​កាច​សាហាវ​ទៀតផង ។ នៅក្នុង​ខណៈ ពេល​ដែលមាន​កូនជ្រូក​ព្រៃ​ទើបនឹងកើតមក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះសម្លាប់​នូវ​កូនជ្រូក​ព្រៃ​ឈ្មោល ​ណា ដែល​វា​ទទួល ស្គាល់ថា​មាន​មហិទ្ធិឫទ្ធិ​ដូច​វា ។

អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែកបានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួនឯង​ដូច្នេះ បណ្តាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅ ក្នុង​ហ្វូង​នោះនឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ ។

ទម្លាប់​របស់​ជ្រូកព្រៃ​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​នៅក្នុង​សង្គមសត្វ​ដែល​ធ្វើឱ្យ​មានការ​រន្ធត់ចិត្ត​ នោះទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ ។

ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វា​ទុក​កូនឈ្មោល​ណាដែល​ប្រកប​លក្ខណៈសម្បត្តិ​រឹងមាំ​មាន​ដុះ​ខ្នាយ​វែង​ ជាងគេ​បន្តិចដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត ។ ចំពោះ​មេហ្វូង​ជ្រូកព្រៃ​ដល់ពេល​ដែល​វា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅរក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើម ឈើ​ផង ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំងពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង ​ដើមឈើ​នោះ ។

មហិទ្ធិឫទ្ធិ​របស់​ខ្នាយតាន់​នៅត្រង់ថា បារមី ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែរក្សា​ គាំពារ​ជានិច្ចកាល ។ បារមី​នេះឯង​ដែល​ពិបាកនឹងមាន​នរណាម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បានឡើយ ។

​ហេតុ​ដូច្នេះហើយ ​ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយ តាន់​ជ្រូកព្រៃ​យកមក​ពាក់ គឺ​គេ​នឹងមាន​សេចក្តីសុខ​សិរី​សួស្តី​ជាពុំខាន ។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក ​បៀតបៀន ឬ​យក​ឈ្នេះ​លើ​ខ្លួនគេ​បានឡើយ ។

អ្នកមាន​ខ្នាយតាន់​ជ្រូកព្រៃ​តែងតែ​កាន់​ត្រណម​មួយចំនួន​យ៉ាង​ ខ្ជាប់ខ្ជួនហើយ​គួបផ្សំ​នឹង​មន្តអាគម​បន្ថែម​ផងនោះ​ធ្វើឱ្យ​ខ្នាយតាន់​ ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់ ​កាន់តែ​ខ្លាំងក្លា​មួយកំរិត​ថែមទៀត ។

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើ ក៏មាន​ជំនឿ​ដូចគ្នានេះដែរ ។ គេ​បានចាត់ទុក​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ប្រចាំ​ជនជាតិ​ទៀតផង ។ គេ​យល់ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច​ សាហាវផ្សេងៗ ឬ​អាវុធ​ដូចជា​ព្រួញ ស្នជាដើម ដោយហេតុថានៅ​តំបន់​ព្រៃភ្នំ​ពុំមាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ ។

សរុបសេចក្តី​មក ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​នៃ​ជនជាតិខ្មែរ​​ អាច​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ទស្សនៈ​របស់​មនុស្ស ជាពិសេស​នៅពេលដែល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​អ្វីមួយ​មកពី​ខាងក្រៅ រមែងតែ​ប្រាថ្នា​សេចក្តីសុខ​សប្បាយ និង​សុវត្ថិភាព​តែប៉ុណ្ណោះ ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​អរូបី​របស់​ជាតិ​យើង​ផងដែរ ។

​           គប្បី​ជម្រាប​ផងដែរ​ថា ចំពោះ​ខ្មែរ​សុ​រិ​ន្ទ្រ បុរីរម្យ​សព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយ និង​ឈាម​សត្វព្រៃ​មួយចំនួន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​រោគ ឬ​ជំងឺ ។ ឧទាហរណ៍​គេ​យក​ថ្គាមដំរី​ទៅ​ដុស​នឹង​ថ្ម ហើយ​ស្រង់ទឹក​យកទៅបរិភោគ​ដើម្បី​ការពារ​ពុល​ថ្នាំ និង​ធ្វើឱ្យ​ត្រជាក់​ខ្លួនប្រាណ ។ ភ្លុក​ដំរី និងខ្នាយតាន់​ជ្រូកព្រៃ​វិញ ​គេ​ប្រើ​សម្រាប់កែ​ក្តៅខ្លួន​ដែរ ។ ឆ្អឹង​ត្មាត និង​ឆ្អឹង​អកសម្រាប់​កែរោគ​គ្រុនញាក់​រវើរវាយ និងកែរោគ​ស្ត្រី​ដែល​សម្រាលកូន​មិន​ចេញ​ដូច​ប្រក្រតី ។ ជូន​កាល​គេ​ក៏​យក​ឈាម​រមាស​កែ​ក្រំ និង​ជាំ​ខ្ទុះ ពេលដែល​ធ្លាក់​ពី​ខ្នង​ដំរី ឬ​ដើមឈើ​ជាដើម ។ ចំពោះ​ចង្កូមខ្លា គេ​យកមក​ដាក់​ពាក់​ជា​បន្តោង​នៅ​ក​ដើម្បី​ការពារ​សត្វព្រៃ ហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង​ វា​កាន់តែមាន​ប្រសិទ្ធភាព​ទៅទៀត ព្រោះ​ព្រាយ​បី​សាច​ភ័យខ្លាច​ខ្លាំងណាស់ ។

​         តើ​មនុស្ស​នៅ​ភូមិ​ស្នាយ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​ជំនឿ​ដូចខាងលើ​ នេះដែរ​ឬទេ ? ចំពោះ​ចម្លើយ​នឹង​សំណួរ​នេះ បើតាម​ការស្រាវជ្រាវ​សិក្សា​ប្រៀបធៀប​របស់​យើង​បានឱ្យដឹងថា អ្វីៗដែល​ពោល​មិន​ខុសប្លែក​ពី​ជំនឿ​របស់​សហគមន៍​ខ្មែរ​នៅ​ភូមិ​ស្នាយ​ ប៉ុន្មាន​ឡើយ ដោយហេតុថាសំណង់​វប្បធម៌​វត្ថុ​បុរាណ​ជាច្រើន ដូចជា​ឆ្អឹង​ចង្កូម​សត្វ​ដែល​គេ​កប់​ជាមួយ​សព ​ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​វត្ថុ​ទាំងអស់​នោះបាន​ឆ្លើយតប​តាម​ជំនឿ​ប្រពៃណី​របស់​មនុស្ស​ ខ្មែរ​នា​សម័យ​ដើមយ៉ាងពិតៗ (ម.ត្រា​ណេ) ។

 

****ប្រវត្តិនៃជនជាតិកួយ****

ជន​ជាតិដើម​ភាគ​តិច​កួយ មាន​​បួន​អំបូរ​​គឺ កួយ​អន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) កួយអក កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និង​កួយ​អន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជន​ជាតិ​ភាគ​តិច​កួយ​ទាំង​បួន​កាន់​សាសនា​ព្រះ​ពុទ្ធ​ដូច​ជន​ជាតិ​ខ្មែរ​ដែរ​។

  • ប្រពៃណីទំនៀមទំលាប់

 

ខេត្ត​ព្រះវិហារ ដែល​មាន​ភូមិ​សរុប​៤៧​ភូមិខេត្តកំពង់ធំក៏មានជនជាតិដើមភាគតិចកួយរស់នៅច្រើនដែរ ដូចជានៅស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង ស្រុកសំបូរព្រៃគុហ៍ និងស្រុកសណ្តាន់។ តែភាគច្រើនពួកគាត់រស់នៅឡាយឡំជាមួយជនជាតិខ្មែរ ដែលធ្វើឲ្យរបៀបនៃការរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ស្ទើរមានលក្ខណៈដូចគ្នាបេះបិត ដែលយើងពិបាកនឹងសម្គាល់ថាជាជនជាតិកួយ ឬជនជាតិខ្មែរណាស់។ ក្រៅពីខេត្តទាំងពីរខាងលើ ជនជាតិកួយក៏មានរស់នៅក្នុងខេត្តក្រចេះ (មាននៅស្រុកសំបូរ) និងខេត្តស្ទឹងត្រែង​(ស្រុកសៀមបូក) ដែរ ។

 

ជនជាតិដើមភាគតិចកួយ​មិន​មាន​អក្សរ​សាស្ត្រ​ដើម​ទេ។ គេ​និយាយ​ភាសា​កួយ​ប៉ុន្តែគេសរសេរ​ខ្យល់​សំនៀង​ជា​ភាសា​ខ្មែរ ហើយ​ភាសា​កួយ​ក៏​មាន​លាយ​ពាក្យ​ភាសា​ខ្មែរ​ដែរ ។ ​ យុវជន​កួយ​សម័យ​នេះ មិន​សូវ​និយម​និយាយ​ភាសា​ជនជាតិ​ដើម​របស់​ខ្លួន ​ព្រោះឪពុកម្ដាយ​អត់​សូវ​បាន​និយាយ​ភាសាកួយ​ជាមួយ​កូន។​ពេលកូនចូល​ទៅ​សាលា​ និងត្រឡប់​មកវិញ​និយាយ​តែភាសា​ខ្មែរ​ជាមួយ​ឪពុក​ម្ដាយ។ គេ​សង្កេត​ឃើញ​ថា​មាន​ជនជាតិ​កួយ​វ័យ​ចំណាស់​នៅ​តាម​ភូមិ​នីមួយ​ៗ និយម​និយាយ​ភាសា​កំណើត​ខ្លួន​ច្រើន​នៅ​ឡើយ ជាក់​ស្ដែង​ដូច​ជា​ជន​ជាតិ​កួយ​នៅ​ ភូមិបុស្ស​ធំ ឃុំ​ពោធិ៍ ស្រុក​ត្បែង​មាន​ជ័យ ប្រើ​ភាសា​កួយ​សម្រាប់​ការសន្ទនា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ ជនជាតិ​កួយ​វ័យ​ចំណាស់​ភាគ​ច្រើន​មិន​សូវ​ចេះ​ភាសា​ខ្មែរ។ ភាសា​កួយ​ត្រូវ​បាន​ហាម​មិន​ឲ្យ​និយាយ​នៅ​ក្នុង​របប​ប៉ុល​ពត ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​នេះ​ក៏​ជា​ហេតុ​ផល​មួយដែល​បណ្ដាល​ឳ្យ​យុវជន​កួយ​ជំនាន់​ក្រោយ​មិន​ចេះ​ភាសា​កួយ​។

  • ជីវភាព

ខាង​ក្រោម​នេះ​ ជា​បញ្ហា​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ដោយអង្គការ​លើក​ស្ទួយ​វប្បធម៌​កួយ​នៅ​ខេត្ត​ព្រះវិហារ ៖ អត្តសញ្ញាណ​វប្បធម៌ ​កួយ​ដូច​ជា ​ភាសា ជំនឿ​សែន​អារក្ស​អ្នកតា ពិធី​មង្គលការ​តាម​បែប​ប្រពៃណី​ជនជាតិ​កួយ កំពុង​បាត់​បង់​ដោយសារ​ជន​ជាតិ​កួយ​ខ្លួន​ឯង​បោះបង់​ចោល​ផង ដោយសារ​កត្តានយោបាយ​ក្នុង​ប្រទេស រួមផ្សំ​ឥទ្ធិពល​វត្តមាន​វប្បធម៌​ស៊ីវិល័យ​របស់​បរទេស នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ផង ដូចជា ៖ ​ប្រពៃណី​​ក្លាយ​មួយ​ចំនួន​នៃការ​រៀបការ​ មិន​មាន​ការ​ប្រើឧបករណ៍​ភ្លេង​មាន ទ្រ ស្គរ ប៉ី ដូច​ពីដើម។ ការ​ស្លៀក​ពាក់​ក៏​សម្រប​ជ្រុល​ទៅ​តាម​​សម័យ​ឥឡូវ ដូច​ហាយឡាយសក់​ក្រហម ​ស្លៀក​ខ្លី ​ខោ​ជើង​ខ្លី មាន​អាវ​លេច​មុខ​លេច​ក្រោម ដែល​បូរាណ​មាន​អាវ​បំពង់។

 

ការថែរក្សាបរិស្ថានធម្មជាតិ

​          ផែនដី​មានភាព​ស្រស់ស្អាត​ទៅបាន​អាស្រ័យ​មាន​ខ្យល់អាកាស​បរិសុទ្ធ ទឹកមិនកខ្វក់ សំបូទៅដោយព្រៃឈើសត្វព្រៃ​ ​និងបក្សាបក្សីស្រែកយំយ៉ាងខ្ញៀវខ្ញាររំពងអើងកងទាំងអស់នេះ​។ ហើយដែលជាសម្បត្តិបរិស្ថានធម្មជាតិ​ដែលយើងត្រូវរួមគ្នាថែរក្សា​ដើម្បីសម្រស់នៃពិភពលោកទាំងមូល។ប៉ុន្តែ​បើយើង​មិនបានគិតដល់​បញ្ហាមួយ​ចំនួនដែល​ធ្វើអោយប៉ះពាល់​ដល់បរិស្ថាន​ទេនោះ​យើងនឹង​បាត់បង់​នូវអំណោយធម្មជាតិ​យ៉ាងស្រស់បំព្រងនេះ​​ជាមិនខាន។ ហើយដើម្បីរក្សានូវភាពស្រស់ស្អាតពិភពលោកទាំងនោះយើងត្រូវជៀសវាង​នូវគោលការខាងក្រោមនេះអោយខានតែបាន៖

​​​​​*កង្វក់ដីៈ

ការបោះសំរាមចោលពាសវាលពាសកាល ការដុតព្រៃឈើបណ្ដាលអោយដីអស់ជីវជាតិ ការប្រើប្រាស់ជីគីមី ច្រើនជាងជីធម្មជាតិទៅលើដំណាំស្រូវ និងដំណាំផ្សេងៗទៀតម្យ៉ាងទៀត ការធ្វើអោយដំណាំសំបូរជាតិគីមីដែលធ្វើអោយប៉ះពាលដល់សុខភាព៕​ មិនត្រឹមតែប៉ុណ្ណោះការប្រើប្រាស់ជីគីមី ច្រើនហួសកំណត់វាបណ្ដាលអោយដី បាត់បង់នូវជីជាតិ​ ហើយធ្វើផលដំណាំ អ្វីក៏ពុំសូវទទួលបានផល។ ចំនែកឯការទទួលទានវិញធ្វើអោយប៉ះពាលដល់សុខភាពដោយសារតែយើងប្រើប្រាស់ជីគីមី វានិងផ្ដល់ផលប៉ះពាល។

*កង្វក់អាកាសៈ

ខ្យល់អាកាសគឺមានសារៈសំខាន់បំផុតសំរាប់ខ្យល់ដង្ហើម របស់សត្វលោកហើយបើខ្យល់អាកាសសំបូរជាតិពុលច្រើន វាអាចធ្វើអោយស្រទាប់អូសូន្យធ្លុះធ្លាយ កំដៅផែនដីនឹងកើតឡើង បណ្ដាលអោយសុខភាពមនុស្សយើងឌ្រុទទ្រោម ងាយនិងឆ្លងជំងឺដូចនេះយើងទាំងអស់គ្នាគួរជៀសវាងដូចជា៖ ការបង្កើតរោងចក្រដែលសំបូរទៅដោយផ្សែងពុលចេញពីបំពងបង្ហុយផ្សែង។ការប្រើប្រាស់គ្រឿងម៉ាស៊ីនដែលដុតដោយប្រេងឥន្ទៈផ្សេងៗ បើយល់ល្អគួរកាត់បន្ថយនូវការប្រើប្រាស់យាន្តយន្ដ ផ្ទាល់ខ្លួនដែលដុតប្រេងឥន្ទៈ ដែលមានសារធាតុឧស្ម័នពុលច្រើនពេកសូមជួយថែរក្សាបរិស្ថានធម្មជាតិរបស់យើងផង។

*កង្វក់ទឹក

  • ការបង្ហូរកាកសំនល់ពីរោងចក្រទៅ​ ក្នុងបឹង ទន្លេ សមុទ្រ​ -ល- ។​គ្មានប្រព័ន្ធលូទឹកស្អុយគ្រប់គ្រាន់
  • ការចោលសំរាម និង​កាកសំណល់ផ្សេងៗ ទៅក្នុង​ទឹក
  • ការបង្គន់ក្បែរ​ អណ្ដូងទឹក ឬក្បែរប្រព័ន្ធទឹកស្អាត ។ ពីព្រោះទឹកមានសារសំខាន់សំរាប់ទ្រទ្រងជីវិត តែបើទឹកកង្វក់នោះបណ្ដាលអោយមានជំងឺជាច្រើនប្រភេទឆ្លងតាមរយៈទឹកកង្វក់នេះ។

[អត្ថប្រយោជន៍នៃដើមឈើ]

ដើមឈើគឺជាជម្រកយ៉ាងត្រជាក់សម្រាប់មនុស្ស និងសត្វដូចជាដើមឈើនៅព្រៃភ្នំជាជម្រករបស់សត្វព្រៃ ទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុកជាជម្រករបស់សត្វព្រៃទាំងឡាយ និងជម្រករបស់មនុស្សផង។ ឯដើមឈើណាដុះនៅដងផ្លូវជាទីពឹងរបស់អ្នកធ្វើដំណើរចូលទីជ្រកសម្រាកកាយបរិភោគអាហារដោយក្ដីរីករាយនៅក្រោមម្លប់ឈើនោះ។

បើបុគ្គលណាបានដាំដើមឈើទោះជានៅទីណាក្ដីរមែងបានប្រយោជន៍ដល់មនុស្សសត្វទូទៅនិងបានជាទីរាប់អាននៃអ្នកផងទាំងពួងតែងតែនិយាយថាអ្នកដើមឈើនេះ គឺជាអ្នកមានមេត្តាមានកុរណ និងបញ្ញាវាងវៃ ទើបបានថែរក្សាដើមឈើទាំងនេះទុកឱ្យជាប្រយោជន៍ដល់មនុស្សសត្វទូទៅ។ អ្នកដើមឈើជាទាននៅក្នុងបរលោករមែងបាននូវសម្បត្តិមនុស្ស និងសម្បតិ្តទេវតា និងរួចផុតចាក់ទុកទាំងពួង។

បុគ្គលយល់ពីអត្ថប្រយោជន៍នៃដើមឈើហើយគប្បីនាំគ្នាដាំដើមឈើនិងជួយថែរក្សាព្រៃឈើឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។

 

 

Deal inked for safari park

Cambodia will embark on developing a billion-dollar eco-tourism park on a 114-hectare land in Preah Vihear. It will use Japanese technology.

The Royal Academy Cambodia (RAC) inked a deal with Japanese company BM Nature Safari Co Ltd on Saturday to develop the RAC Techo Sen Russey Trep Park, which was approved since 2014 under a royal decree.

In order to execute the project, a memorandum of understanding (MoU) was signed between RAC president Sok Touch and Nature Safari president Kinoshita Sori, who said the company will share its technological expertise for the project.

Speaking to reporters after the signing ceremony, Touch said the project will help spur the country’s tourism sector. The park, he said, will primarily focus on promoting natural, cultural and general tourism.

He also assured that the project will not endanger the environment.

“I promise not to change this area into a desert and will do my utmost during my management. We will not cause any problem because we will have a law. Those who destroy this area will be condemned by the people.

“They are intellectuals and do not destroy the nation, but instead do everything for the society,” Touch said, adding that Nature Safari will not be permitted to destroy the environment.

“If you [Nature Safari] destroy the area, I am here to fire you immediately. I vow to Cambodians and to the government that I will turn this park into a beautiful place,” he said.

Developers are not only turning the park into a major tourism spot to woo visitors but also planning to provide a livelihood for people in the vicinity once the park is ready.

He said the local people will benefit from the development by selling agricultural products to visitors, engaging in cattle farming and selling its milk.

There are plans to breed 100 cows and build a milk production plant in the area, he said.

Preah Vihear environment department acting director Song Socheat declined to comment on the proposed project saying the park was completely under Touch’s purview.

Touch said at present there were some encroachments in the area by a mining company and local people, illegal poaching and fires in the area.

He said he needs at least six months to explain the project to the community to avoid any conflict with locals in the area. They can collect forestry products but logging and poaching are not allowed anymore.

“They cannot log and poach in this area. If we arrest them, we will punish and beat them up. We will enact such a law.

“It sounds violent, but if we are not strict, no one will respect the law. In Japan, they cut the thumb and in Singapore, they whip 30 times those who spit in public,” Touch claimed.

Image may contain: 10 people, including Kin Phea, Chou Chandary and Samreth Tepy, people standing and suit

Image may contain: 2 people

Image may contain: 3 people, including Sar Vichana

 

Image may contain: 3 people, including Kin Phea, people standing and suit

Source: https://www.phnompenhpost.com/business/deal-inked-safari-park

ក្រុមហ៊ុនជប៉ុន​ នឹងទម្លាក់ថវិកាជួយដល់រាជបណ្ឌិត្យសភាលើគម្រោងអភិរក្សសត្វព្រៃ ដែលតាមតម្លៃសិក្សារហូតដល់ប្រមាណ១ពាន់លានដុល្លារ

(ភ្នំពេញ)៖ តាមរយៈអនុស្សរណៈយោគយល់គ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនមួយរបស់ជប៉ុននឹងបើកការសិក្សាលើគម្រោងអភិរក្សសត្វព្រៃ និងជីវចម្រុះក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប របស់រាជបណ្ឌិត្យសភា ដែលមានទំហំទឹកប្រាក់តាមការសិក្សារហូតដល់១ពាន់លានដុល្លារអាមេរិក។

គម្រោងនេះពិសេសអភិរក្សទៅលើសត្វព្រៃដែលស្ទើរតែដាច់ពូជ ដូចជា​ខ្លា ដំរី ផ្សោត ឱ្យមានស្ថិរភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញ។

អនុស្សរណៈនៃការយោគយល់គ្នាដើម្បីសិក្សាគម្រោងអភិរក្សសត្វព្រៃនេះ ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោកបណ្ឌិត KINOSHITA SHUREI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nature Safari Co.Ltd នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក KINOSHITA SHUREI បានបង្ហាញពីគោលបំណងនៃអនុស្សរណៈនេះថា គឺដើម្បីបញ្ឈប់ការបាត់បង់ធនធានធម្មជាតិ ​ហើយអភិរក្សធនធានទាំងអស់នោះ ឱ្យមានស្ថិរភាពឡើងវិញ ​ពិសេសការអភិរក្សសត្វព្រៃដែលស្ទើរតែដាច់ពូជ មានដូចជា សត្វខ្លា សត្វដំរី ត្រីដូហ្វីន (ផ្សោតទឹកសាប) ដែលមានក្នុង​ប្រទេស​កម្ពុជា។

លោក KINOSHITA SHUREI បានបង្ហាញចំណុចសំខាន់ទាក់ទង​នឹងគម្រោងមេថា ភាគីទាំងពីរ​នឹង​រៀបចំឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឫស្សីត្រឹប ទៅជាឧទ្យានមួយដែលមានលក្ខណៈទាក់ទាញដូច​ឧទ្យាននៅអាហ្រ្វិក ហើយលោកនឹងនាំយកបច្ចេកវិទ្យាទំនើបៗ មកពីប្រទេស​ជប៉ុន ទៅអនុវត្តនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះរីកចម្រើន។

លោក KINOSHITA SHUREI បានបញ្ជាក់ទៀតថា ទំហំទឹកប្រាក់នៃគម្រោងដែលនឹងត្រូវសិក្សានោះមានតម្លៃជាង១ពាន់លានដុល្លារអាមេរិក។

លោក សុខ ទូច បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជា ​នឹងបង្កើតជាសារៈមន្ទីរមួយនៅទីនោះ​ ពីព្រោះមានវត្ថុជាច្រើន​នៅឧទ្យាននោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងព្យាយាមការពារនូវសត្វព្រៃនៅទីនោះ​ និង​បង្កើតជាមជ្ឈមណ្ឌលនៅទីនោះ ដើម្បីធ្វើឱ្យឧទ្យាននោះកាន់តែមានភាពទាក់ទាញ។

លោកបន្តថា កន្លងមកមានដៃគូជាច្រើនបានមកចាប់ដៃជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជាបានបដិសេធ ដោយសារដៃគូ​ទាំងនោះ​ ផ្ដោតលើជំនួញធំជាង​ការអភិរក្ស ប៉ុន្តែចំពោះក្រុមហ៊ុន Nature Safari Co.Ltd របស់ជប៉ុនមួយនេះឃើញថា​ ផ្តោតលើការអភិរក្សសត្វព្រៃច្រើនជាង។

រាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកសត្វកម្រ​នានា ដូចជាត្រីដូហ្វីន ឬត្រី​ផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរ​មួយហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា​ចង់រៀបចំនៅទីនោះឱ្យ​ទៅជា ដូហ្វីន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរកសត្វខ្លាដែលជិតផុតពូជ និង​ដំរីយកទៅអភិរក្សនៅតំបន់នេះ​ ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសប្រាប់ពិភពលោកថា គ្រប់ជាតិសាសន៍​អាចមកទស្សនានូវអ្វីដែលជាសត្វកម្រស្ទើរតែផុតពូជ នៅឧទ្យានតេជោសែនឫស្សីត្រឹបនេះ។ ដូចនេះត្រូវបណ្តុះបណ្តាធនធានមនុស្ស ផ្នែកខាងឧទ្យាននុរក្ស​ ពេទ្យសត្វ ដើម្បីឱ្យថែរក្សាសត្វនៅទីនោះ។

លោក សុខ ទូច បានបន្ថែមថា សម្រាប់អនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឱ្យប្រជាពលរដ្ឋចិញ្ចឹមគោយកទឹកដោះ ដែលនេះគឺទាមទារ​ឱ្យរាជបណ្ឌិតត្រូវរៀបចំមុន​ ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្វើទៅបរាជ័យ ទើបរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរនាទីចងក្រង​ឯកសារ ហើយបើប្រជាពលរដ្ឋមិនចេះអាន រាជបណ្ឌិត្យសភាកម្ពុជា​នឹងរៀបចំជាវីដេអូខ្លីៗ ដើម្បី​ឱ្យពួកគាត់មើល​ និង​អនុវត្តតាម អនុវត្តហើយគាត់លក់ទឹកដោះគោមកឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុននឹងទិញទឹកដោះគោនេះ។

មួយវិញទៀត បើគាត់ចង់ចឹញ្ចឹមគោ រាជបណ្ឌិត្យសភាកម្ពុជាអាចឱ្យគោទៅពួកគាត់ ដោយ​កាត់យកទឹកដោះគោឱ្យរួចនឹង​តម្លៃគោនោះ ដែលនេះគឺធ្វើឱ្យកសិករមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ​ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំឱ្យពួកកាត់ចិញ្ចឹតាមបែបវិទ្យាសាស្ត្រ​ លែងឱ្យពួកគាត់ចិញ្ចឹមតាមបែបសភាវគតិទៀតហើយ​។

លោក សុខ ទូច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ទឹកប្រាក់រហូតដល់១ពាន់លានដុល្លារនេះគ្រាន់តែជាតម្លៃនៃការសិក្សា លើគម្រោងអភិរក្សសត្វព្រៃតែប៉ុណ្ណោះ ជប៉ុនមិនទាន់បានទម្លាក់ថវិកា១ដុល្លារនៅឡើយនោះទេ វាគ្រាន់តែការចុះហត្ថលេខាដើម្បីសិក្សាលើគម្រោងតែប៉ុណ្ណោះ៕

ប្រភព៖ Fresh News